“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

ជា​ភាពយន្ត​ដែល​ពោរពេញ​ដោយ​ឈុត​ឆាក​សាហាវ​ ក្ដៅ​សាច់ ​និង​ពាក្យពេចន៍​គ្រោតគ្រាត ប៉ុន្តែ​ “Deadpool” បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន​ជុំវិញ​ពិភពលោក​បាន​យ៉ាង​ជោគជ័យ។

 

“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

 

ភាពយន្ត​ដែល​សម្ដែង​ដោយ Ryan Reynold ជា​តួ​វីរបុរស​ បាន​ឈរ​លើ​ចំណាត់ថ្នាក់​កំពូល​ដដែល​ ក្នុង​សប្ដាហ៍​ទី​ពីរ លើ​តារាង Box Office អាមេរិក ហើយ​​គិត​ទាំង​ចំណូល​លើ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ភាពយន្ត​នេះ​បាន​ក្លាយ​ជា​ភាពយន្ត​កម្រិត R (សម្រាប់​អ្នក​ទស្សនា​អាយុ ១៨+) ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​The Hollywood Reporter។

 

រយៈ​ពេល​៣​ថ្ងៃ​នៃ​ចុង​សប្ដាហ៍​កន្លង​ទៅ “Deadpool” អាច​រក​ចំណូល​បាន ៥៥លាន​ដុល្លារ នៅ​អាមេរិក​ខាង​ជើង ដែល​ធ្វើ​ឲ្យ​ចំណូល​ក្នុង​ស្រុក​របស់​ភាពយន្ត​នេះ​កើន​ឡើង​ដល់ ២៣៥,៤លាន​ដុល្លារ។

 

និយាយ​ពី​ចំណូល​ទូទាំង​ពិភពលោក​វិញ ខ្សែ​ភាពយន្ត​ដែល​ចំណាយ​ទុន​អស់ ៥៨លាន​ដុល្លារ​មួយ​នេះ អាច​ប្រមូល​ចំណូល​មក​វិញ​ដល់​ទៅ ៤៩១លាន​ដុល្លារ បន្ទាប់​ពី​ចេញ​បញ្ចាំង​បាន ៩ថ្ងៃ។ ចំណូល​នេះ​បាន​ធ្វើ​ឲ្យ​ “Deadpool” ទទួល​បាន​តំណែង​ខ្សែ​ភាពយន្ត​កម្រិត R មាន​ចំណូល​ច្រើន​ជាង​គេ ដែល​កន្លង​ទៅ​តំណែង​នេះ​កាន់កាប់​ដោយ​ភាពយន្ត “The Matrix” ដែល​រក​ចំណូល​បាន ៧៤២,១លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៣ ៕​

 

“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

 

 

ចុចអាន៖“Deadpool” ​បំបែក​កំណត់ត្រា​សាហាវ​ រក​បាន​២៦០លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ The Hollywood Reporter