តុលាការ​ប្រជាជន ​ប្រហារជីវិត​ចោរលួច​ម៉ូតូ​នៅ​ស្រុក​គងពិសី​

Doliprane TVC

​ដោយសារតែ​ការខឹង​សម្បា និង ការបាត់​ម៉ូតូ​របស់​អ្នកភូមិ​មិនចេះចប់ ពេល​​នេះ ប្រជាជន​បាន​តាម​ទាន់​ចោរលួច​កាច់​សោ​ម៉ូតូ ក៏​នាំគ្នា​កាត់ក្តី​មួយ​ដៃ មួយ​ជើង​ម្នាក់​​រហូតដល់​ចោរ​នោះស្លាប់​តែម្តង ។​ ​តុលាការ​ប្រជាជន​ស្រុក​គងពិសី បាន​កាត់ទោស​ចោរ​កាច់ករ​ម៉ូតូ​ស្លាប់​ភ្លាមៗ​មុន​សមត្ថកិច្ច​ទៅដល់ ក្រោយពី​លួច​កាច់ក​ម៉ូតូ​ហើយ​ជិះ​រត់គេច​មិន​រួច​នៅ​ថ្ងៃទី​១៩ ខែ​
​កុម្ភៈ​ឆ្នាំ ២០១៦ នេះ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​កុមារ រាជា ស្រុក​បាទី ខេត្តតាកែវ ។

តុលាការ​ប្រជាជន ​ប្រហារជីវិត​ចោរលួច​ម៉ូតូ​នៅ​ស្រុក​គងពិសី​

នៅពេល​ធ្វើ​សកម្មភាព​ភ្លាម​ត្រូវបាន​ម្ចាស់​ឃើញ​ទាន់ ក៏​ស្រែក​ដេញចាប់​ដល់​ចំណុច​ភូមិ​ព្រែ​កនុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន និង​
​វាយ​ទៅលើ​ជនសង្ស័យ​មួយ​ដៃ​មួយ​ជើង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។​
​ជនសង្ស័យ​ខាងលើនេះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ​បច្ចុប្បន្ន​កម្លាំង អាវុធហត្ថ និង​នគរបាល​កំពុងតែ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​របស់​​ជនសង្ស័យ​ដែល​តុលាការ​ប្រជាជន​ប្រហា​ជីវិត​ចោល​នោះ​៕​សុថា​ត់

តុលាការ​ប្រជាជន ​ប្រហារជីវិត​ចោរលួច​ម៉ូតូ​នៅ​ស្រុក​គងពិសី​តុលាការ​ប្រជាជន ​ប្រហារជីវិត​ចោរលួច​ម៉ូតូ​នៅ​ស្រុក​គងពិសី​