ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រះ​សីហ​នុ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ នេះ ព្រះសង្ឃ​ចំនួន​២៥០​អង្គ​ ​មក​ពី​វត្ត​ក្នុងស្រុក​ព្រៃ​នប់ ​បាន​និមន្ត​បិណ្ឌ​បាត្រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ប្រមាណ​២០០០​ម៉ែត្រ​ ​​ពី​​ចំណុច​​​​​ទីប្រជុំ​ជន​ផ្សារ​វាល​រេញ ដើម្បី​ផ្សព្វផ្សាយប្រារ​ព្ធ​ពិធី​មាឃបូជា ដែល​ជា​ពិធីបុណ្យ​ធំ​ក្នុង​សាសនា​ព្រះ​ពុ​ទ្ធ ។

ពិធី​នេះ​​បាន​ប្រព្រឹត្ត​ទៅ​​ក្រោម​ព្រះ​តេជគុណ ​គង់ ​ប្រុស​ ព្រះ​ធ​ម៌​វិន័យ​ស្រុក​ព្រៃ​នប់ ដែល​ជា​ព្រះ​គ្រូ​​ចៅ​អធិការ​វត្ត​ព្រហ្ម​កេ​រ្ម៍ ក្នុងស្រុក​ព្រៃ​នប់ ដែល​មាន​ប្រជា​​ពុទ្ធ​បរិ​ស័ទ និង​អាជីវករ​​ចូល​រួម​​ដាក់​ចង្ហាន់​រាប់បាត្រ​ជា​ច្រើន​រយ​នាក់​ផង​ដែរ​ ៕