ហាន់​ ជី​អ៊ុន ទិញ​ផ្ទះ​ថ្មី​តម្លៃ ៧.៥ លាន​ដុល្លារ​អាមេរិក​ជូន​ម្ដាយ តែ​ត្រូវ​អ្នកគាំទ្រ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​

Doliprane TVC

​តារា​សម្ដែង​កូរ៉េខាងត្បូង​នាង Song Hye Kyo ដែល​ទស្សនិកជន​មួយចំនួនធំ​ស្គាល់​តាមរយៈ​រឿង «​បំ​ណ​ល់​ផ្ទះ​ជំពាក់​ស្នេហ៍​» ហើយ​តែងតែ​ហៅថា ហាន់​ជី​អ៊ុន កាលពីពេល​ថ្មីៗ​នេះ​នាង​បាន​ទិញ​ផ្ទះ​ថ្មី​ទី​ពីរ​របស់​នាង​ក្នុងតម្លៃ ៧.៥ លាន​ដុល្លារ​អាមេរិក​ជូន​អ្នក​ម្ដាយ​របស់​នាង ។ ហើយ​ផ្ទះ​ប្រណីត​ដែល​សង់​លើ​ផ្ទៃដី​ជាង ១០០ ម៉ែត្រ និង កំពស់ ៣ ជាន់​នេះដែរ​ស្ថិតនៅក្នុង​សង្កាត់ Samseong-dong ខណ្ឌ Gangnam-gu ដែលជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅក្នុង​ទីក្រុង សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ។

ហាន់​ ជី​អ៊ុន ទិញ​ផ្ទះ​ថ្មី​តម្លៃ ៧.៥ លាន​ដុល្លារ​អាមេរិក​ជូន​ម្ដាយ តែ​ត្រូវ​អ្នកគាំទ្រ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​

​ជាមួយគ្នានេះដែរ​បន្ទាប់​ពី​តារា​សម្ដែង​ស្រី​វ័យ ៣៤ ឆ្នាំ​ខាងលើ​បានបង្ហាញ​វត្តមាន​ផ្ទះ​ថ្មី​ទី​ពីរ​របស់​នាង​រួមទាំង​តម្លៃពិត​ប្រាកដ​ផង​នោះ បានធ្វើ​ឲ្យ​អ្នក​និយម​លេង​កម្មវិធី​សង្គម​មួយចំនួនធំ​មិន​ពេញចិត្ត ហើយ​ពួកគេ​ទាំង​នោះបាន​លើកយក​រឿង​អតីតកាល​របស់​នាង​កាលពី​ឆ្នាំ ២០១៤ មក​ពិភាក្សា​វែកញែក ដោយ​ក្នុងកំឡុងពេល​នោះ​នាង​ត្រូវបាន​ចោទប្រកាន់​ពីបទ​គេចវេស​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ ២០១១ ដោយ​សរុបទៅ​ពន្ធ​ដែល​កាត់​យក​ពី​ចំណូល​ដែល​នាង​រកបាន​ទាំងពីរ​ឆ្នាំ​នោះ​មាន​ចំនួន ២.៥ លាន​ដុល្លារ​អាមេរិក ។ ចំណែក​អ្នក​ខ្លះទៀត​បានលើកឡើង​ដែរ​ថា «Song Hye Kyo មាន​លុយ ៧.៥ លាន​ដុល្លារ​សម្រាប់​ទិញ​ផ្ទះ​ប្រណីត តែ​មិនគួរណា​នាង​គ្មាន​លុយ ២.៥ លាន​ដុល្លារ​សម្រាប់​បង​ជូន​រដ្ឋ​នោះទេ​» ។ ទោះបីជា​យ៉ាងណា​មាន​អ្នកលេង​កម្មវិធី​សង្គម​មួយចំនួនទៀត​នៅតែ​គាំទ្រ​លើកទឹកចិត្ត​នាង ហាន់​ជី​អ៊ុន ដែរ ។

ហាន់​ ជី​អ៊ុន ទិញ​ផ្ទះ​ថ្មី​តម្លៃ ៧.៥ លាន​ដុល្លារ​អាមេរិក​ជូន​ម្ដាយ តែ​ត្រូវ​អ្នកគាំទ្រ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​

បើ​យោងតាម​សម្ដី​ក្រុមអ្នកច្បាប់​តំណាង​ឲ្យ Song Hye Kyo ដែល​បាន​រាយការណ៍​កាលពី​ខែសីហា ឆ្នាំ ២០១៤ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានកា​រសើប​អង្កេត​រកឃើញថា​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ Song Hye Kyo មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​រយៈពេល​ពីរ​ឆ្នាំ​រួចមក នាង​ក៏​ព្រម​ចេញមុខ​ទទួលខុសត្រូវ ហើយ​បាន​បង់​ថវិកា​ជូន​រដ្ឋ​គ្រប់​ចំនួន​ទាំងអស់​ផងដែរ ។ ទោះជា​យ៉ាងណា​សម្រាប់​រឿងអាស្រូវ​មួយ​នេះ​នៅតែ​មិនអាច​លុបចេញ​ពី​ជីវិត​របស់​តួឯក​ស្រី​នៅក្នុង​រឿង «​បំ​ណ​ល់​ផ្ទះ​ជំពាក់​ស្នេហ៍​» បានឡើយ ហើយ​វា​នៅតែ​ដិតដាម​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នកគាំទ្រ​នាង​ជានិច្ច ៕ (​ប្រភព​៖ ខេ​ដ្រា​ម៉ា​ស្តា​) កុសល​

ហាន់​ ជី​អ៊ុន ទិញ​ផ្ទះ​ថ្មី​តម្លៃ ៧.៥ លាន​ដុល្លារ​អាមេរិក​ជូន​ម្ដាយ តែ​ត្រូវ​អ្នកគាំទ្រ​ដៀល​ត្មេះ​យ៉ាង​ចាស់ដៃ​
​ ​