ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ព្រះ​វិហារ ៖ ​យ៉ាង​ហោច​ណាស់​ក៏​មាន​បុរស​ជនជាតិ​ចិន​២​នាក់ ​និង​​ខ្មែរ​ម្នាក់​បាន​ស្លាប់ ​និង​​ម្នាក់​ទៀត​រង​របួសស្រាល ក្នុង​ករណី​​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​ហាង​​ខារ៉ាអូខេ​មួយ​កន្លែង កាលពី​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​ នៅ​ក្បែរ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ចិន ​ស្ថិត​នៅ​​ក្នុងស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ  ។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ក៏​បាន​​ឃាត់ខ្លួន​មនុស្ស​៦​នាក់​នៅ​ក្នុង​ជម្លោះ​ខាងលើ​នេះ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​រីឯ​​អ្នក​​រង​គ្រោះ ​និង​​អ្នក​ស្លាប់ ត្រូវ​បាន​ដឹក​យក​ទៅ​រាជធានី​ភ្នំពេញ ។

​មក​ដល់​ពេល​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ជុំវិញ​ករណី​នេះ​​បាន​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​​​​បាន​និង​កំពុង​​ធ្វើការ​ស្រាវ​ជ្រាវ​និង​សាកសួរ​ជន​សង្ស័យ​​ពាក់ព័ន្ធ​នឹង​ជម្លោះ​ខាងលើ​នេះ ​រួច​នឹង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌​មាននៅ​ពេល​ក្រោយ ៕

ព័ត៌​មាន​ពិស្តារ​មាន​​ផ្សាយជូន​នៅ​លើទំព័រកាសែត​កោះ​សន្តិភាព​