ប្រកាស​ផ្លូវការ​បញ្ឈប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន​

ភ្នំពេញ: ​ប្រកាស​ផ្លូវការ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។​​សូម​អបអរសាទរ ប្រកបដោយ​ភាព​ស្ញប់ស្ញែង ជូន​ដល់​អាជ្ញាធរ​ស្រុក​-​ឃុំ ភូមិ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ផ្ទាល់ ដែលមាន​ស្មារតី​ចូលរួម និង​ខិតខំ​ប្រឹង​ជួយ​ខ្លួនឯង ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់ ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល មកប្រើប្រាស់​បង្គន់​អនាម័យ​វិញ​។​

​លោក ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ពិធី​ប្រកាស​ផ្លូវការ ឃុំ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ឬ​ឃុំ ODF (Open Defecation Free) ជូន​ដល់​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សាលាឃុំ​អង្គរ​បាន​។​

​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី លោក ទ្រី មេ​ង ក្នុងនាម​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​អង្គការ​ទឹកភ្លៀង​កម្ពុជា និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម ដែល​បាន​សហ​ការណ៍​គ្នា​យ៉ាង​ល្អ​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​ដែលនាំឱ្យ​ឃុំ​អង្គរ​បានសម្រេច​បា​នល​ទ្ធ​ផល​ល្អប្រសើរ​ក្នុងថ្ងៃនេះ ហើយ​ជាពិសេស ក៏​សូម​អបអរសាទរ​ប្រកបដោយ​ភាព​ស្ញប់ស្ញែង​ជូន​ដល់​អាជ្ញាធរ​ស្រុក​-​ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ដែលមាន​ស្មារតី​ចូលរួម និង​ខិតខំ​ប្រឹង​ជួយ​ខ្លួនឯង​ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល មកប្រើប្រាស់​បង្គន់​អនាម័យ​វិញ ។

​លោក​បន្ថែមថា ការផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការឈប់​ធ្វើ​អ្វីមួយ ដែល​យើង​តែងតែ​ធ្វើជា​ប្រចាំ​នោះ ជាការ​មិន​ងាយ នឹងធ្វើ​បានទេ លុះត្រាតែ​មានការ​ព្យាយាម និង​តាំង​ការ​ចិត្ត​ខ្ពស់ ។ លោក​បន្តថា អនាម័យ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ពីព្រោះ​ការរស់នៅ​ប្រកបដោយ​អនាម័យ​ល្អ មិនមែន​គ្រាន់តែ​កែលំអ​គុណភាព​នៃ​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​នាំយកមក​នូវ​ផលប្រយោជន៍​ផ្នែក​សុខភាព បរិស្ថាន និង​សេដ្ឋកិច្ច​ផងដែរ និង​ឈានទៅ​សម្រេចបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យ៉ាងពិត​ប្រាកដ ។ លោក​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​បានចាត់ទុក សុខភាព​ប្រជាពលរដ្ឋ គឺជា​កត្តា​ដ៏​ចម្បង​សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស សុខមាលភាព​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕​

ប្រកាស​ផ្លូវការ​បញ្ឈប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន​

ប្រកាស​ផ្លូវការ​បញ្ឈប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន​

ប្រកាស​ផ្លូវការ​បញ្ឈប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន​

ប្រកាស​ផ្លូវការ​បញ្ឈប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល ជូន​ដល់​ឃុំ​អង្គរ​បាន​