៤ចំណុចដែល ភ្នែកអាចប្រាប់ ពីបញ្ហាសុខភាព របស់អ្នក

៤ចំណុចដែល ភ្នែកអាចប្រាប់ ពីបញ្ហាសុខភាព របស់អ្នក

ភ្នែកគឺជាកញ្ចក់ ឆ្លុះនៃផ្លូវចិត្តខាងក្នុង ដែលអាចបង្ហាញ ប្រាប់នូវអ្វីៗគ្រប់យ៉ាង ដែលកើតមាន នៅក្នុងខ្លួនអ្នក។ ប៉ុន្តែលើសពីនេះទៅទៀត ស្ថានភាពនៃកែវភ្នែក ក៏អាចព្រមានអ្នកឲ្យ បានដឹងពីស្ថានភាព វេជ្ជសាស្ត្រមិនប្រក្រតីណាមួយ ដែលអ្នកមិនបានដឹងខ្លួនបានផងដែរ។ ដូច្នេះប្រសិនបើអ្នកមានរោគ សញ្ញាណាមួយ ដូចខាងក្រោមនេះ សូមពិនិត្យមើលនូវជំងឺ ដែលអ្នកអាចនឹងកំពុងកើតមាន នៅក្នុងខ្លួន៖

១. ភ្នែកក្រហម និងមានឈាម
ប្រសិនបើអ្នកមានកែវភ្នែក ដែលមើលទៅក្រហម និងមានឈាម នេះគឺជាមូលហេតុមួយដែល អ្នកគួរព្រួយបារម្ភ។ ហើយអ្វីដែលអ្នកកាន់តែ ត្រូវបារម្ភទៀតនោះគឺថា ប្រសិនបើវាមានការឈឺចាប់ ឬមានភាពមិនសុខស្រួល។ ប៉ុន្តែពេលខ្លះ ស្ថានភាពនេះអាចកើត មានដោយសារតែ ភ្នែកយើងមានការប្រឈមទៅនឹងពន្លឺថ្ងៃ, ធូលីដី, ខ្យល់ត្រជាក់,អាលែហ្សី និងខ្យល់ស្ងួត ដែលវាសុទ្ធតែអាចធ្វើឲ្យសសៃឈាមនៅក្នុងភ្នែក រហែក ហើយនេះគឺជាបញ្ហាទូទៅមួយ។

ប្រសិនបើអ្នកក្អកខ្លាំង នោះវាក៏អាចធ្វើឲ្យសសៃឈាមរហែក និងមានស្នាមក្រហមតូចៗកើតមាន បានផងដែរ។ តែសញ្ញាទាំងនេះគួរត្រូវបាត់វិញ ក្នុងរយៈពេលមួយ ទៅពីរសប្តាហ៍ ប៉ុន្តែប្រសិនបើវានៅតែក្រហម នោះអ្នកត្រូវប្រញាប់ទៅឲ្យគ្រូពេទ្យឯកទេស ពិនិត្យឲ្យបានត្រឹមត្រូវ។

២.អស់កម្លាំង
ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំង បន្ទាប់ពីអានសៀវភៅបានពីរ ឬបីសន្លឹក ឬក៏អ្នកមានស្នាមរង្វង់ខ្មៅក្រោមភ្នែក ភ្នែកមើលទៅមីមីរ ឬហើមភ្នែក នោះវាអាចដោយសារ តែអ្នកអស់កម្លាំង ឬមិនមានចរន្តឈាមរត់ បានគ្រប់គ្រាន់។

វិធីដែលអ្នកត្រូវដោះស្រាយនោះគឺ អ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងទទួលទានអាហារដែលមាន សារជាតិបំប៉នឲ្យបានល្អប្រសើរជាងមុន នោះស្ថានភាពសុខភាព ភ្នែកនឹងបានល្អ ប្រសើរជាងមុន។ វីតាមីន A គឺជាសារធាតុបំប៉នដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ភ្នែក ។

៣. ភ្នែកពណ៌លឿង
ប្រសិនបើអ្នកមាន បញ្ហាជាមួយនឹងថ្លើម នោះភ្នែកនឹងអាចប្រាប់អ្នកបាន។ ភ្នែកពណ៌លឿង ជាធម្មតាតែងជារោគសញ្ញារបស់ មុខងារដណើរការ របស់ថ្លើមចុះខ្សោយ ។ ទន្ទឹមនឹងនេះ ភ្នែកពណ៌លឿង ក៏អាចជាសញ្ញានៃការកើនឡើង កម្រិតស្តេរ៉ូលខ្ពស់ផងដែរ។ ធ្វើការពិនិត្យភ្នែករបស់អ្នក ប្រសិនបើអ្នកមានស្នាម ពណ៌លឿងនៅលើភ្នែក។ ត្រូវទៅឲ្យគ្រូពេទ្យពិនិត្យ និងធ្វើការពិនិត្យស្ថានភាព សុខភាពបេះដូង និងកម្រិតកូឡេស្តេរ៉ូល។

៤.ភ្នែកលៀន
ប្រសិនបើអ្នកទាំងអស់គ្នា នៅក្នុងគ្រួសាររបស់អ្នក មានស្ថានភាពភ្នែកដូចនេះ ហើយមានជាច្រើនជំនាន់ មកហើយ នោះមានន័យថា ក្រពេញទីរ៉ូអ៊ីតកំពុងតែ មានសកម្មភាព ខ្លាំងជ្រុល ដែលនេះជាមូលហេតុធ្វើឲ្យ ភ្នែកហើមប៉ោង។ ប្រសិនបើពេលណាមួយ អ្នកចាប់ផ្តើមមាន ការស្រកទម្ងន់ចុះជាខ្លាំង នោះអ្នកត្រូវតែប្រញាប់ ទៅឲ្យគ្រូពេទ្យធ្វើការ ពិនិត្យក្រពេញទីរ៉ូអ៊ីតឲ្យបានរួសរាន់៕

ប្រភព៖ www.health.com.kh