“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ

ជាភាពយន្តដែល ពោរពេញដោយ ឈុតឆាកសាហាវ ក្ដៅសាច់ និងពាក្យពេចន៍ គ្រោតគ្រាត ប៉ុន្តែ “Deadpool” បានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ជុំវិញពិភពលោក បានយ៉ាងជោគជ័យ។

ភាពយន្ត ដែលសម្ដែងដោយ Ryan Reynold ជាតួវីរបុរស បានឈរលើ ចំណាត់ថ្នាក់កំពូល ដដែលក្នុង សប្ដាហ៍ទីពីរ លើតារាង Box Office អាមេរិក ហើយគិតទាំងចំណូល លើបណ្ដាប្រទេស ផ្សេងៗទៀត ភាពយន្តនេះបានក្លាយជា ភាពយន្តកម្រិត R (សម្រាប់អ្នកទស្សនាអាយុ ១៨+) ដែល រកចំណូលបានច្រើន បំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយ របស់The Hollywood Reporter។

រយៈពេល៣ថ្ងៃនៃ ចុងសប្ដាហ៍កន្លងទៅ “Deadpool” អាចរកចំណូលបាន ៥៥លានដុល្លារ នៅអាមេរិកខាងជើង ដែលធ្វើឲ្យចំណូលក្នុង ស្រុករបស់ភាពយន្តនេះ កើនឡើងដល់ ២៣៥,៤លានដុល្លារ។

និយាយពីចំណូល ទូទាំងពិភពលោកវិញ ខ្សែភាពយន្ត ដែលចំណាយទុនអស់ ៥៨លានដុល្លារមួយនេះ អាចប្រមូលចំណូលមកវិញ ដល់ទៅ ៤៩១លានដុល្លារ បន្ទាប់ពីចេញបញ្ចាំងបាន ៩ថ្ងៃ។ ចំណូលនេះបានធ្វើឲ្យ “Deadpool” ទទួលបានតំណែង ខ្សែភាពយន្តកម្រិត R មានចំណូល ច្រើនជាងគេ ដែលកន្លងទៅតំណែង នេះកាន់កាប់ដោយភាពយន្ត “The Matrix” ដែលរកចំណូលបាន ៧៤២,១លានដុល្លារ ក្នុងឆ្នាំ២០០៣ ៕

“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ

“Deadpool” ក្លាយ​ជា​ភាពយន្ត១៨+ រក​លុយ​បាន​ច្រើន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ

ដោយ៖sabay