ឈឺសាច់ដុំ ធ្វើម៉េចទើប បាត់ទៅ?

ឈឺសាច់ដុំ ធ្វើម៉េចទើប បាត់ទៅ?

ការឈឺសាច់ដុំ ប្រហែលជាកើតឡើង ក្រោយពេលធ្វើ លំហាត់ប្រាណខ្លាំងពេក ឬមានរបួសនៅ កន្លែងណាតិចតួច។ ភាពមានសម្ពាធលើសាច់ដុំ និងការឈឺសាច់ដុំ បណ្តាលមកពីសាច់ដុំ ឬទាំងនៃអវៈយវៈនៅកន្លែងនោះធ្វើការហួសកម្រិត។ ការបង្ករោគ, ភាពមានជំងឺ ឬការប្រើប្រាស់ថ្នាំអាច បណ្តាលអោយឈឺសាច់ដុំ ពេញខ្លួនតែម្តង ក៏មានដែរ។ ដូច្នេះគ្រូពេទ្យត្រូវធ្វើយ៉ាងណា វាយតម្លៃ និងព្យាបាលការឈឺសាច់ដុំ ពេញរាងកាយនេះ។ ចំពោះការថែទាំងសុខភាព ដោយខ្លួនឯងក៏អាចបំបាត់ ការឈឺសាច់ដុំ និងអោយរបួសឆាប់ជាដែឬ។ ការឈឺសាច់ដុំដែលកើតឡើង ដោយសារការធ្វើសកម្មភាព រាងកាយ ឬប្រើកម្លាំងហួស កម្រិតច្រើនកើតឡើងនៅរយៈពេល ១២ទៅ៤៨ម៉ោង ក្រោយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ មួយចំនួនដែលអាចជួយ បំបាត់ការឈឺចាប់នេះបាន៖

បន្ថយការហើម និងឈឺចាប់
ចូរស្អំទឹកកកនៅលើសាច់ដុំ ណាដែលកំពុងតែឈឺ ដើម្បីបន្ថយការហើម និងឈឺចាប់។ ចូរប្រើថងស្អំទឹកកកស្អំក្នុងអំឡុងពេល ២៤ ទៅ ៧២ម៉ោងដំបូងក្រោយឈឺសាច់ដុំ។ ចូរស្អំទឹកត្រជាក់នៅកន្លែង ដែលឈឺនោះប្រមាណ ៣ដងក្នុងមួយថ្ងៃរយៈពេល ២០នាទី។
•    ថ្នាំបំបាត់ការឈឺចាប់ Ibuprofen អាចសម្រកហើម និងឈឺចាប់លើ សាច់ដុំកំពុងតែឈឺនោះបាន។
•    ការប្រើកន្សែងរុំអោយតឹង និងលើកអោយខ្ពស់ ក៏អាចបន្ថយការហើមបានដែរ។ ការលើកអវៈយវៈនឹងជួយ ជម្រុញដល់របត់ឈាមរត់ ឬលំហូរឈាមទៅសាច់ដុំ ដែលកំពុងតែឈឺបាន។

ស្អំទឹកក្តៅ
ការស្អំទឹកក្តៅលើសាច់ដុំ ដែលកំពុងតែឈឺអាចជម្រុញ អោយលំហូរឈាម និងជួយអោយសាច់ដុំនោះឆាប់ជា។ របត់ឈាមរត់ និងលំហូរឈាមអាចជួយអោយ សាច់ដុំដែលរងសម្ពាធ ឬរហែកឆាប់ជាវិញបាន។ ការស្អំទឹកក្តៅ ឬត្រាំងក្នុងទឹកក្តៅក៏អាច ពង្រឹងដល់របត់ឈាមរត់ ទៅកន្លែងឈឺចាប់បានដែរ។

ចាប់ផ្តើមធ្វើការ ពន្យឺតសាច់ដុំតិចឡើងវិញ
ការពន្យឺតសាច់ដុំថ្នមៗ អាចជួយពង្រឹងដល់ កម្លាំងរបស់សាច់ដុំក្នុងពេល កំពុងតែជាបាន។ ចូរចៀសវាងការធ្វើសកម្មភាព បែបអ៊ែរ៉ូប៊ិកណាដែលខ្លាំងៗ ឬលើកទម្ងន់ខ្លាំងពេកខណៈពេល ដែលកំពុងតែឈឺសាច់ដុំស្រាប់។ អ្នកជំនាញខាងព្យាបាល ដោយចលនាអាចណែនាំ ពីវិធីហាត់ប្រាណបែបពន្យឺតសាច់ដុំ ដើម្បីបំបាត់ការឈឺសាច់ដុំបាន។
•    ការដើរ, ការជិះកង់ ឬហែលទឹកសុទ្ធតែ អាចជួយពង្រឹងសាច់ដុំ និងចៀវាងការមានរបួសម្តងទៀតបាន។ ការធ្វើសកម្មភាពបែបអ៊ែរ៉ូប៊ិក ក្នុងកម្រិតតិចតួចក៏ផ្តល់ ជាការហាត់ប្រាណខាងរាងកាយដែរ ហើយក៏មិនបង្កអោយមានរបួសដល់សាច់ដុំទៀត។
•    ចូរបង្កើនសកម្មភាព បន្តិចម្តងៗដើម្បីស្តានូវមុខងារ ធម្មតារបស់សាច់ដុំដែលឈឺនោះវិញ។ ចូរផ្តល់ពេលវេលាដល់ សាច់ដុំដើម្បីជាសះស្បើយ និងឈប់ធ្វើសកម្មភាព ទាំងអស់បើសិនជាការឈឺចាប់ នោះកើតឡើងម្តងទៀត។

ចំណាំ ៖
•    ចូរម៉ាស្សានៅលើសាច់ដុំ ដែលកំពុងតែឈឺ ព្រោះវាអាចជួយបំបាត់ការឈឺចាប់ដែរ
•    ព្យាយាមពន្យឺតសាច់ដុំ ក្រោយពីស្អំទឹកកក ឬទឹកក្តៅរួច
•    សម្រាក និងព្យាយាមអង្គុយអោយមាន ផាសុខភាព ព្រមទាំងមិនដាក់សម្ពាធ លើសាច់ដុំដែលឈឺទៀត។
•    ងូតទឹកក្តៅអាចបំបាត់ ការឈឺចាប់ដែរ
•    បន្លែដែលកក់ក៏អាចប្រើជាដុំទឹក កកមកស្អំលើសាច់ដុំកំពុងឈឺបានដែរ៕

ប្រភព៖ www.health.com.kh