លោក Scott Disick និយាយថា ខ្លួនធ្លាប់ដេក ជាមួយប្អូនថ្លៃពីរនាក់ គឺ Kylie និង Khloe

អាមេរិក៖ លោក Scott Disick អតីតស្វាមីរបស់នាង Kourtney Kardashian ដែលបានលែងលះ គ្នាជិតមួយឆ្នាំ ហើយនោះថ្មីៗនេះ បាននិយាយថា ខ្លួនធ្លាប់ដេកជាមួយ Kylie និង Khloe ហើយដំណឹងនេះដែរ បានក្លាយជារឿងអាម៉ាស សម្រាប់ត្រកូល Kardashian ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថាតារា វ័យ៣២ឆ្នាំ Scott Disick អតីតស្វាមីរបស់ Kourtney Kardashian ក្រោយលែងលះគ្នា ជាមួយភរិយាបានមួយឆ្នាំ បាននិយាយថា ខ្លួនធ្លាប់ដេកជាមួយប្អូនថ្លៃ ពីរនាក់គឺ Khloe Kardashian និងតារាវ័យ១៨ឆ្នាំ Kylie Jenner ហើយការបកអាក្រាតបែបនេះ គឺជារឿងដ៏អាម៉ាសមួយ សម្រាប់ Kylie និង Khloe ដែលធ្វើឲ្យគ្រប់គ្នា គិតថាអ្នកទាំងពីរបានដណ្តើមប្តី របស់បងស្រីខ្លួន ។

គ្រប់គ្នាជឿជាក់ថា តារាវ័យ៣៦ឆ្នាំ Kourtney Kardashian ដែលមានកូនបីហើយនោះ ពិតជាមិនអាចលើកលែង ឲ្យប្អូនស្រីទាំងពីរនោះទេ ដែលគេងជាមួយប្តី របស់ខ្លួនបែបនេះ ។ កន្លងមកក៏ធ្លាប់មានព័ត៌មានចុះផ្សាយដែរថា ពេលត្រូវ Kourtney ខឹងដេញចេញពីបន្ទប់ Scott Disick បានមកដេកជាមួយប្អូនថ្លៃគឺ Khloe តែតំណឹងកាន់តែហួសចិត្ត នាពេលថ្មីៗនេះ គឺព្រាននារីរូបនេះ ក៏ធ្លាប់ដេកជាមួយ Kylie Jenner ជាប្អូនស្រីពៅផងដែរ ៕

លោក Scott Disick និយាយថា ខ្លួនធ្លាប់ដេក ជាមួយប្អូនថ្លៃពីរនាក់ គឺ Kylie និង Khloe

លោក Scott Disick និយាយថា ខ្លួនធ្លាប់ដេក ជាមួយប្អូនថ្លៃពីរនាក់ គឺ Kylie និង Khloe