ប្រើមាត់រួមភេទ អាចមានបញ្ហា សុខភាពបីយ៉ាង ដែលអ្នក គួរប្រុងប្រយ័ត្ន

ប្រើមាត់រួមភេទ អាចមានបញ្ហា សុខភាពបីយ៉ាង ដែលអ្នក គួរប្រុងប្រយ័ត្ន

ការរួមភេទតាមមាត់ អាចជារឿងមួយសប្បាយ ប៉ុន្តែវានឹងក្លាយជារឿង អាក្រក់វិញនៅពេល ធ្វើវាមិនបានត្រឹមត្រូវ។ យោងទៅតាមការសិក្សា ស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការរួមភេទតាមមាត់គឺ ច្រើនតែកើតឡើងចំពោះការរួមភេទផ្ទុយគ្នា និងរួមភេទដូចគ្នា ហើយក៏មិនមាន ការការពារអ្វីដែរ។ រឿងនេះមិនមែនមានន័យថា អ្នកមិនអាចរួមភេទ បានដោយ មិនមានការពារនោះទេ តែវានឹងប្រឈមនឹងបញ្ហា សុខភាពជាច្រើនដូចជា ជំងឺកាមរោគ និងឆ្លងជំងឺមហារីកខ្ពស់។ ជំងឺបីយ៉ាងដែលអាចកើតមាន ក្នុងពេល រួមភេទតាមមាត់មានដូចជា៖

ជំងឺអេដស៍
វីរុសជំងឺអេដស៍ អាចឆ្លងបានតាមរយៈទឹកសរីរៈដូចជា ទឹកកាម និងទឹកមាត់។ យ៉ាងណាមិញ ការប្រឈមនឹងការឆ្លងពីទឹកមាត់នោះ ទំនងជាមិនខ្លាំងក្លាដូចទឹកកាមឡើយ។ ប៉ុន្តែរឿងនេះមិនមែនមានន័យថា ការរួមភេទតាមមាត់ជាមួយអ្នកផ្ទុក មេរោគអេដស៍គឺមានសុវត្ថិភាពឡើយ។

ជំងឺមហារីក
ការសិក្សាមួយដែល ចុះផ្សាយតាមអ៊ីនធើណេត JAMA Oncology បានរកឃើញថា ការរួមភេទតាមមាត់អាច ប្រឈមកាន់តែខ្លាំងនឹងមហារីកក្បាល និងករហូត ៧ដងឯណោះ។ អ្វីដែលទាក់ទងខ្លាំង បំផុតនោះគឺរីរុស HPV-16 ដែលជាវីរុសមួយប្រភេទ បង្កមហារីកមាត់ស្បូន និងជំងឺកាមរោគផ្សេងៗទៀត។ ដូច្នេះបើសិនជាអ្នក ឆ្លងជំងឺ HPV ហើយ យកល្អគួរតែកុំរួមភេទ តាមមាត់អី ព្រោះវាអាចនឹង ឆ្លងទៅដៃគូបាន។

ជំងឺកាមរោគ
មិនមានមនុស្សច្រើន ឡើងដែលដឹងថា ការរួមភេទតាមមាត់ អាចជាដើមហេតុមួយនាំ ឲ្យឆ្លងមេរោគពីក្នុងមាត់ ផ្លូវដង្ហើម និងប្រដាប់ភេទយ៉ាងច្រើននោះទេ។ ជំងឺកាមរោគ ដែលកើតមាន ញឹកញាប់បំផុតនោះ គឺជំងឺអេដស៍ ជំងឺប៉េស ជំងឺប្រមេះទឹកបាយ ជំងឺប្រមេះទឹកថ្លា ជំងឺរលាកថ្លើម ជំងឺស្វាយ ជំងឺឬសប្រដាប់ភេទ និងព្រូនក្នុងពោះវៀន។ បើសិនជាអ្នកមានបញ្ហា សុខភាពមាត់ធ្មេញដូចជា ហូរឈាមតាមអញ្ជាញធ្មេញ ដាច់ស្បែកក្នុងមាត់ ដំបៅក្នុងមាត់ នោះឱកាសនៃការឆ្លងជំងឺគឺខ្ពស់។ វីរុសប្រភេទ Herpes Simplex នឹងបង្កជាដំបៅក្នុងមាត់ និងប្រដាប់ភេទ ដែលជាហេតុនាំឲ្យមានការឆ្លង បានក្នុងពេលរួមភេទតាមមាត់។ ករណីជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ រលាកថ្លើម និងជំងឺស្វាយ វីរុស ឬបាក់តេរីអាច ឆ្លងតាមរយៈឈាមបាន៕

ប្រភព៖ www.health.com.kh