ព្រីម លីហ្សា ប្រកាសថាត្រូវ បានជនអនាមិក Fake Account

ភ្នំពេញៈ តារាស្រីដែលមាន ភាពលេចធ្លោ ទៅលើការសម្ញែងភាពហ៊ឺហារ ការប្រើប្រាស់ សម្ភារៈទំនើបស៊ីវិល័យ Brand ល្បីៗ កញ្ញា ព្រីម លីហ្សា ថ្មីៗនេះបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គមរបស់នាងថា នាងត្រូវបានជន  អនាមិកលួច Fake Account Facebook របស់នាង ក្នុងបំណង ធ្វើឲ្យមហាជនមានការភ័ន្តច្រឡំមិនតែប៉ុណ្ណោះ ថាមិនត្រូវអ្នកបន្លំ Facebook នេះ អាចធ្វើឲ្យនាងប៉ះពាល់ ប្រជាប្រិយភាពផងដែរ ។

តារាស្រីដែលមានឈ្មោះល្បី ទៅលើរឿងពូកែបង្អួត ភាពហ៊ឺហារស្លៀកពាក់ សំលៀកបំពាក់ថ្លៃ តម្លៃរាប់ពាន់ដុល្លារ កញ្ញា ព្រីម លីហ្សា បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់នាង ក្នុងន័យចង់ប្រាប់ ឲ្យមហាជនបានដឹងថា នាងត្រូវបានជន មិនស្គាល់មុខ Fake Account Facebook ដោយនាងបានថា  « Fake Account Facebook Prim lyzaOfficial help  Share Pong Na Ja Thank You» ។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកសិល្បៈរបស់យើង ត្រូវបានគេលួច Fake Account Facebook របស់ពួកគេ ក្នុងបំណងចង់ ទាក់ទាញ ប្រជាប្រិយភាព និងការចាប់អារម្មណ៍ច្រើន ពីសំណាក់មហាជនហើយនៅ ក្នុងនោះ ក៏មានអ្នកខ្លះយកឈ្មោះ និងរូបរបស់អ្នក សិល្បៈនោះ ទៅធ្វើរឿងមិនល្អ បែបក្នុងន័យចង់បង្ខូច កេរ្តិ៍ឈ្មោះនិង កិត្តិយសរបស់អ្នកសិល្បៈ ទាំងអស់នោះផងដែរ ។

បើទោះជាស្រីស្អាត កូនកាត់៣សាសន៍ កញ្ញា ព្រីម លីហ្សា បានបង្ហាញជាសាធារណៈ ថានាងត្រូវបានជនអនាមិក Fake Account Facebook នាងក៏ដោយ តែនាងមិនបានបញ្ជាក់ថា នឹងមានគម្រោងចាត់វិធានទៅតាមផ្លូវច្បាប់ នោះឡើយពោលនាងគ្រាន់ តែមានចេតនាចង់ឲ្យអ្នកបន្លំ Account Facebook នោះបានដឹងខ្លួន ហើយ បញ្ឈប់ទង្វើរបស់ខ្លួន ៕