ស្ត្រីជនបរទេស ម្នាក់ដើររើសសំរាម នៅឆ្នេរអូរឈើទាល ធ្វើឲ្យភ្ញៀវជាតិ សុំខ្មាស់ (មានវីដេអូ)

ស្ត្រីជនបរទេស ម្នាក់ដើររើសសំរាម នៅឆ្នេរអូរឈើទាល ធ្វើឲ្យភ្ញៀវជាតិ សុំខ្មាស់ (មានវីដេអូ)

ភ្នំពេញ៖ ភ្ញៀវបរទេសម្នាក់ បានធ្វើឲ្យភ្ញៀវជាតិសុំខ្មាស់ ដោយបង្ហាញពី សកម្មភាពស្រលាញ់ឆ្នេរដ៏ស្រស់ស្អាត របស់កម្ពុជា តាមរយៈ ដើរលំហែរបណ្តើរ ដើររើសសំរាមបណ្តើរ នៅឆ្នេរអូរឈើទាល  ។

តាមរយៈសកម្មភាពនេះ ត្រូវបាន ក្រុមងារគេហទំព័រ LookingToday ផ្តិតយកបាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយស្ត្រីម្នាក់ ជាជនបរទេស បានបង្ហាញពី សកម្មភាពមួយ ដាស់តឿនឲ្យ ប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកដែលទៅលេងនៅ ឆ្នេរដ៏ស្រស់ស្អាតមួយនេះ ឲ្យចេះស្រលាញ់ឆ្នេរ របស់ខ្លួន ដោយផ្តើមចេញពីអ្នក ទើបធ្វើឲ្យបរិស្ថានឆ្នេរ ជាប់លំដាប់ថ្នាក់ជាឆ្នេរមាន ខ្សាច់ស្អាតជាងគេ រក្សាជំហរបាន។

បើនិយាយឲ្យចំទៅ វាជារឿងខ្មាស់បំផុត ដែលផ្ទះខ្លួនឯង ឲ្យអ្នកជិតខាង មកបោសជូតឲ្យ  ជាពិសេសសកម្មភាពស្ត្រីបរទេសម្នាក់នេះ  ។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋ ខ្មែរ ទាំងអស់ ត្រូវចូលរួមសម្អាតឆ្នេរ និងកន្លែងដែលខ្លួនទៅកម្សាន្តទាំងអស់គ្នា ដើម្បីទាញរកចំណូល ជួយដល់សង្គមជាតិ ។

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

 

 

 

Posted by Dap-News.com on Sunday, February 21, 2016