សម្រួលស្ថានភាព នៃស្ត្រេសជាមួយ នឹងក្បួន យ៉ូហ្គាបែប Child Pose

សម្រួលស្ថានភាព នៃស្ត្រេសជាមួយ នឹងក្បួន យ៉ូហ្គាបែប Child Pose

ដូចដែលយើងគ្រប់គ្នា ធ្លាប់បានដឹង មកហើយថា ស្ត្រេសអាចធ្វើឲ្យយើង មានសុខភាពមិនល្អ និងអាចធ្វើឲ្យមនុស្សមានជំងឺ ដោយសារតែឥទ្ធិពល របស់វាទៅលើផ្លូវចិត្ត និងផ្លូវកាយ។ ក្រៅពីការដើរលេង លំហែរអារម្មណ៍ ការហាត់ប្រាណមិនត្រឹមតែ អាចជួយឲ្យយើងមាន សុខភាពល្អនោះទេ តែវាក៏អាចជួយកាត់ បន្ថយកម្រិតនៃ ស្ត្រេសបានផងដែរ។ ក្នុងចំណោមវិធីនៃការ ហាត់ប្រាណទាំងអស់ យ៉ូហ្គាគឺត្រូវបានគេពេញនិយម ក្នុងការអនុវត្តជាងគេ ដោយសារតែវាមាន ឥទ្ធិពលជាខ្លាំងទៅលើ ស្ថានភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ ។

ថ្ងៃនេះយើងសូមបង្ហាញ អ្នកនូវក្បួនហាត់ យ៉ូហ្គាតាមបែប Child Pose ឬហៅថា ស្ថានភាពបែបក្មេង។

វិធីក្នុងការអនុវត្ត៖

១.លុតជង្គង់នៅលើកម្រាលយ៉ូហ្គា ដោយផ្គុំជើងទាំងពីរចូលគ្នា ហើយអង្គុយនៅលើកែងជើង។
២.ទម្រេតខ្លួនទៅមុខ រហូតដល់ដើមទ្រូងដាក់ ផ្ទប់នៅលើភ្លៅទាំងសងខាង ដោយដាក់ថ្ងាសនៅលើកម្រាល។
៣. បង្រួមស្មាទៅមុខ ហើយដាក់ដៃសណ្តូកមកក្រោយ ដោយដាក់ប្រអប់ដៃ ចំហរឡើងលើ ក្បែរប្រអប់ជើង។ រក្សាស្ថានភាពនេះ ហើយដកដង្ហើមចេញចូលវែងៗ ឲ្យបាន ៥ដង។

ស្ថានភាពបែបនេះ អាចមានប្រសិទ្ធភាពក្នុង ការបំបាត់ស្ត្រេសបាន ដោយសារតែវាអាចជួយ ឲ្យយើងសម្រាកដោយការបន្ទូរ នូវភាពតឹងណែននៅ លើរាងកាយ និងធ្វើឲ្យអារម្មណ៍ស្ងប់សុខ។ទន្ទឹមនឹងនេះ វាក៏មានអត្ថប្រយោជន៍ផងដែរទៅដល់ ប្រព័ន្ធប្រសាទ និងប្រព័ន្ធទឹករងៃ ៕

ប្រភព៖ www.health.com.kh