ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឆបោក​ម៉ូតូ​ម្នាក់ ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន និង​ព្រួត​គ្នា​វាយ​ទាត់​ធាក់ បណ្ដាល​​ឱ្យ​រង​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​កែង​ផ្លូវ ​អូរដឹ​ម​​កប់​ស្រូវ​ជម្ពូ​វ័ន​ព្រំប្រទល់ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ជន​នោះ ធ្វើ សកម្មភាព​ឆបោក​យក​ម៉ូតូ​១​គ្រឿង ពី​បុរស​អ្នក​រត់​ឌុ​បម្នាក់ កាលពី​អំឡុង​ពេល​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ «​ថ្ងៃ​ទី​១៤ កុម្ភៈ​» កន្លង​មក ។

ជនសង្ស័យ​ឈ្មោះ​វ៉ា ស៊ី​ណា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​រំដួល ឃុំ​បរ​សេដ្ឋ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជន​នោះ ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ភ្លាម​ៗ បុរស​រង​គ្រោះ​ឈ្មោះ​វង ហួត អាយុ​៣០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ឈើ​ទាល​ជ្រុំ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន គឺ​បន្ទាប់​បងស្រី​របស់​ម្ចាស់​ម៉ូតូ​បាន​ប្រើ​ល្បិច​ដើរតួ​ជា​ស្រី​ស្អាត អន្ទង​ឱ្យ​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍ ទើប​ត្រូវ​ចាប់ខ្លួន​ជន​នោះ ។ តាម​ប្រភព​ឱ្យ​ដឹង​ថា ជន​កំហូច​ម្នាក់​នេះ ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​​នៃ​សេចក្ដី​ស្រលាញ់​១៤ កុម្ភៈ កន្លង​មកនេះ​(​បុណ្យ​សង្សារ​) បាន​ហៅ​ម៉ូតូឌុប​១​គ្រឿង​ជិះ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្តតាកែវ ក្នុង​តម្លៃ​៥​ម៉ឺន​រៀល ។

ពេល​ទៅ​ដល់​ផ្សារ​ត្រាំខ្នារ បាន​នាំ​ជន​រង​គ្រោះ​ចូល​ហូប​សាច់​គោ​អាំង​ទឹកប្រហុកដោយ​ប្រាប់​ថា ចាំ​ជួប​ពូ​របស់​ខ្លួន ខណៈនោះជន​​រង​គ្រោះ​បាន​ទុកចិត្ត​ទុក​ថ្លើម​ទាំងស្រុង មិន​មានការ​សង្ស័យ​អ្វី​ទាំងអស់ ព្រោះ​ឃើញ​ជន​នោះ ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​ប៉េ​អឹ​ម​។

ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត
ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត
ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត
ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត
ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត
ជន​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជាប់អន្ទាក់​ស្រី​ស្អាត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត