​មនុស្ស ៨ នាក់ រងរបួស​ធ្ងន់​ស្រាល​ ករណីក្រឡាប់​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ស្រុក​ស្នួល​

Doliprane TVC

​ក្រចេះ : យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី ៨ នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​នៅលើ​កំណាត់​ផ្លូវជាតិ​ស្នួល​-​មណ្ឌលគិរី​គីឡូ​លេខ ៩៦ ដែល ​បណ្តាលមកពី​រថ​យន្ត​ធុន​ធំ​កែច្នៃ​ដឹក​ដំឡូង​មី​ដាច់​កង់​ក្រឡាប់​ធ្លាក់​ ផ្លូវ​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ​នៅ​ចំណុច​ភូមិ​ជើង​ឃ្លូ ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​

គ្រោះថ្នាក់ ​ចរាចរណ៍​នេះ​បង្ក​ឲ្យ​មនុស្ស​រងរបួស​ដេក​រដូករណែល​លើផ្លូវ​ជាតិ​ខាងលើ តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បណ្តាលមកពី​រថយន្ត​កែច្នៃ​ នោះ​ដាច់​កាឡេ​ផ្ទុក​ធ្ងន់​ប្រាស់​ខ្លួន​ក្រឡាប់​ផ្ងា​ជើង​ដេក​លើផ្លូវ និង មួយវិញទៀត​រថយន្ត​នោះ​កែច្នៃ​ដោយ​ខ្លួនឯង​មិនមាន​ការត្រួតពិនិត្យ​ ច្បាស់លាស់ ។​

​មនុស្ស ៨ នាក់ រងរបួស​ធ្ងន់​ស្រាល​ ករណីក្រឡាប់​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ស្រុក​ស្នួល​

​មនុស្ស ៨ នាក់ រងរបួស​ធ្ងន់​ស្រាល​ ករណីក្រឡាប់​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ស្រុក​ស្នួល​

លោក កែ វិ​ណូ អធិការរង​នគរបាល​ស្រុក​ស្នួល​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​កែច្នៃ​ដឹក​ដំឡូង​មី​ពេញប្រៀប​ដែល​ក្រឡាប់​មិនបាន​សង្កត់​ទៅលើ​កម្មក ​រ និង តៃកុង​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ដោយ​គ្រាន់តែ​ខ្លះ​របួសស្រាល និង ធ្ងន់​ម្នាក់​ត្រូវ​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ ហើយ​មិនបាន​ទៅ​ប៉ះពារ​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដែរ ព្រោះ​រថយន្ត​នោះ​កំពុង​បើកបរ​លើផ្លូវ​ជ្រុល​ទៅ​ក្រឡាប់​ដោយ​ខ្លួនឯង​ តែប៉ុណ្ណោះ ។​

​​​មនុស្ស ៨ នាក់ រងរបួស​ធ្ងន់​ស្រាល​ ករណីក្រឡាប់​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ស្រុក​ស្នួល​

នេះ​សំណាង​ហើយ​ដែល​គ្រោះថ្នាក់​មិនបាន​បណ្តាល ​ឲ្យ​នរណាម្នាក់​ស្លាប់បាត់​បង់ជីវិត ប្រសិនបើ​ករណីនេះ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​វិញ​នោះគេ​ប្រាកដជា​មិនដឹងថា​ តើ​មាន​ជន​ណា​ចេញមុខ​ទទួល ខុសត្រូវ​លើ​ជនរងគ្រោះ​ឡើយ ៕