ប្រជាពលរដ្ឋ ស្វាគមន៏ ចោរលួចទូរស័ព្ទ ១ដៃ ១ជើង ហើយប្រគល់ ឲ្យសមត្ថកិច្ច

កោះកុង៖ ប្រជាពលរដ្ឋដែលជាម្ចាស់ទូរស័ព្ទ បានចាប់ចោរលួចទូរស័ព្ទដៃ ដែលពួកគាត់ចូលមកសំរាក ព្យាបាលក្នុងមន្ទីរពេទ្យខេត្ត បានចាប់បាន ហើយស្វាគមន៏ម្នាក់ ១ដៃ ១ជើង ឡើងប៉ោងភ្នែក ដោយអំណាចខឹងពេក។

ការចាប់ខ្លួនជនលួចទូរស័ព្ទដៃ របស់អ្នកជម្ងឺចូលសម្រាក នៅមន្ទីរពេទ្យខេត្ត បានកើតឡើង កាលពីយប់ឈានចូល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។ ប្រជាពលរដ្ឋ ដែលត្រូវចោរលួចទូរស័ព្ទ ចំនួន៥នាក់ និយាយថា កាលពីក្បាលប្រលប់ឃើញ ជនសង្ស័យបានដើរមើលគ្រប់បន្ទប់ ហើយមើលពួកគាត់ស្មាន ជាកម្មករពេទ្យក៏មិនប្រុងប្រយ័ត្ន ដល់ពេលយប់ជ្រៅ ជនសង្ស័យបានចូលលួចទូរស័ព្ទ អ្នកចូលមកសម្រាក នៅមន្ទីរពេទ្យបាត់ អស់ចំនួន៥គ្រឿង ទើបកើតរឿងឆោរឡោហើយក៏បានដឹងច្បាស់ក៏ធ្វើហៅ ជនសង្ស័យ មកសួរគម្រាមហៅសមត្ថកិច្ច ទើបជននោះប្រាប់ថាកុំប្តឹងចាំ វាយកឲ្យទើប បែករឿងហើយធ្វើការឃាត់ខ្លួន បានតែម្តង ហើយស្វាគមន៏ ១ដៃ១ជើង ហើយប្រគល់ខ្លួន ឲ្យសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តេង ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខរបរមិនពិតប្រាកដ។

ឥឡូវនេះ សមត្ថកិច្ចកំពុងធ្វើការ សាកសួរបន្ត និងចាត់វិធានការតាមនីតិវិធី។