ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលព្រហ្ម​ទណ្ឌ​កម្រិតស្រាល​​ខេត្ត ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​៤​នាក់ រួមទាំង​វត្ថុតាង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ខណៈ​កំពុង​ជុំ​គ្នា​លេងល្បែង​បញ្ជល់មាន់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​ហ៊ុយ វី​រៈ អាយុ​៤១​ឆ្នាំ ២-​ឈ្មោះ​ឈៀង សុផល អាយុ​៤៨​ឆ្នាំ ៣-​ឈ្មោះ​នុ​ន ស៊ី​នឿក អាយុ​៤៨​ឆ្នាំ និង​៤-​ឈ្មោះ​សឿ​ម តូ អាយុ​៤៨​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។  បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​កម្លាំង​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។