ជំនួប បឹង​កេត និង​អាស៊ីអឺរ៉ុប បន្សល់​នូវ​ការ​រិះ​គន់ តែ ស្វាយ​រៀង បង្ហាញ​ភាព​ខ្លាំង

ការ​ប្រកួត​បើក​ឆាក​រវាង​ក្រុម​បឹង​កេតអង្គរ និងក្រុម​អាស៊ីអឺរ៉ុបយូណាយ​ធីត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិលមិញ បាន​បន្សល់​ទុក​នៅ​ការ​រិះ​គន់​មួយ​ចំនួន ដែល​កើត​ឡើង​ដោយ​ក្រុម​អាជ្ញា​កណ្តាល​កាត់​សេចក្តី និង​ក្រុម​ការងារផ្នែក​​លក់​សំបុត្រទៅ​ឲ្យ​អ្នក​​ទស្សនាផ្ទាល់។ ប៉ុន្តែ​​ក្រុម​​ព្រះខ័ន​រាជស្វាយ​រៀង បាន​ប្រើ​​ប្រាស់​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង ដើម្បី​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៦​នេះ។bk-002 ស្ថាន​ភាព​ប្រកួត​របស់​ក្រុម​បឹង​កេតអង្គរ និង​អាស៊ីអឺរ៉ុប កាល​ពី​ម្សិល​មិញ​នោះ វាពិត​ជា​មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង ជាង​ការ​ជួប​គ្នា កាល​ពី​រដូវ​កាល​ឆ្នាំ​២០១៥។ បើ​ទោះ​បី​ជា បឹងកេត បាន​ធ្វើ​ការ​នាំ​មុខ​មុន ២-០ ចាន់ វឌ្ឍនាកា ដែល​ទាត់​បញ្ចូល​ទី​ដោយ Gbenga នៅនាទីទី​៦៣ និង ចាន់ វឌ្ឍនាកា នៅនាទីទី៦៥ ប៉ុន្តែ​ការ​ធ្វេស​​ប្រហែស​របស់​ក្រុម​នេះ បាន​ធ្វើ​ឲ្យ​អាស៊ីអឺរ៉ុប អាច​វាយ​បក​តាម​ស្មើវិញ ដែល​រក​​បាន​ដោយ​កីឡាករ Moneke នៅនាទីទី​៨៥ និង ឆាំង ហៃ នៅ​ក្នុង​នាទី​បន្ថែម ៩០+៣។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ម៉ោង​បន្ថែម ៩០+៣ នោះ​ដែរ ខ្សែ​ប្រយុទ្ធ​ដ៏​​មាន​ប្រជា​ប្រិយ ចាន់ វឌ្ឍនាកា បាន​អូស​បាល់​រំលង​ខ្សែ​ការពារ​របស់​អាស៊ីអឺរ៉ុប ហើយ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​យ៉ាង​ស្អាត ដើម្បី​ជួយ​ឲ្យ​បឹង​កេត ឈ្នះ​អាស៊ីអឺរ៉ុប ៣-២ ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ការ​ជួប​គ្នា​ថ្ងៃ​​បើក​ឆាក​រដូវ​កាល​ឆ្នាំ​២០១៥ បឹង​កេត បាន​លត់​អាស៊ីអឺរ៉ុប ៦-០ ឯណោះ។
bk-003

ងាក​មក​ចាប់​អារម្មណ៍ ពី​ការ​​​ដឹក​នាំការ​ប្រកួត​របស់​​​លោក​អាជ្ញា​កណ្តាល​ អឿន សំរិទ្ធិ​ មក​ពី​​​​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ជំនួយ​ការ​អាជ្ញា​កណ្តាល​ទី​១​លោក​ ជី សុភាព​ មក​ពី​​​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​ និង​ជំនួយ​ការ​អាជ្ញា​កណ្តាល​ទី​២​លោក​ នាង សុផារិទ្ធ​ មក​ពី​មន្ទីរ​អប់រំ​​ យុវជន និង​កីឡា​រាជ​ធានី​ភ្នំពេញ បាន​បង្កើត​ឲ្យ​មាន​ការ​រិះ​គន់​មួយ​ចំនួន ដោយ​សារ​លោក​អាជ្ញា​កណ្តាល ​មិនសូវ​​ហ៊ាន​ចាប់​កំហុស​ ដែល​បណ្តាល​ឲ្យ​មាន​ការស្រែក​តវ៉ា។ ចំណែក ​ការ​ដោះ​ដូរ​កីឡាករបរទេស​របស់​ក្រុម​អាស៊ីអឺរ៉ុប ក៏​លើស​គោលការណ៍​កំណត់​របស់​សហព័ន្ធ ដែល​នាំ​ឲ្យ​ក្រុម​បឹង​កេត ធ្វើ​ការ​តវ៉ា​ក្រោយ​ការ​ប្រកួត បាន​បញ្ចប់​ផង​ដែរ រីឯ​ការ​បន្ថែម​ម៉ោង​៣នាទី​ក៏​មាន​បញ្ហា ដោយ​សារ​អាជ្ញា​កណ្តាល បាន​បណ្តោយ​ឲ្យ​​លេង​លើស​ពី​៣នាទី ហើយ​ភាព​អសកម្ម​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​បឹង​កេត សុំ​ទៅ​ខាង​សហព័ន្ធកីឡា​បាល់​​ទាត់​កម្ពុជា ជួយ​កែ​សម្រួល​លើ​បញ្ហា​នេះ ព្រោះ​លោក​យល់​ថា ក្រុម​អាជ្ញា​កណ្តាល​នេះ​ មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​មក​កាត់​ក្តី​នៅ​លីក​​បាល់ទាត់​កំពូល​កម្ពុជា​ឡើយ។

ចំពោះ​ការ​លក់សំបុត្រចូល​ទស្សនា​ផ្ទាល់ ក៏​បាន​បង្កើត​ឲ្យ​មានការ​រិះ​គន់​ដល់ក្រុម​ការងារ​លក់​សំបុត្រ​របស់​ក្លិប​បឹង​កេត ដែល​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ ព្រោះ​តម្លៃ​លក់សំបុត្រ​ចូល​រួម​ការ​ប្រកួត​ជាក់​ស្តែង មាន​តម្លៃ​លើស​ពី​ចំនួន​ដែល​សហព័ន្ធបាន​កំណត់​ចំនួន​១០០០​រៀល គឺ​មាន​ន័យ​ថា សហព័ន្ធ​កំណត់​ឲ្យ​លក់​តែ៥០០០​រៀល នៅ​កន្លែង​មាន​ដំបូល តែអ្នក​គ្រប់​គ្រង​លក់​សំបុត្រ បាន​លក់​រហូត​ដល់​៦០០០​រៀល​ឯណោះ។
bk-004

ប៉ុន្តែ​​ក្លិប​បឹង​កេតអង្គរ បាន​ចេញ​មុខ​ទទួល​កំហុស​នេះ ដោយ​បាន​លើក​ឡើង​ថា វា​កើត​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​គ្រប់​គ្រង​​ផ្នែក​លក់​សំបុត្រ ហើយ​ក្លិប​នឹង​ធ្វើ​ការ​ប៉ះ​ប៉ូវ​សង​ទស្សនិកជនវិញ ក្នុង​ការ​ប្រកួត​ក្នុង​ទឹក​ដី​លើក​ទី​២​របស់​បឹងកេត​អង្គរ​ចំពោះ​តម្លៃ​សំបុត្រ ព្រមទាំង​បញ្ហាធូលី​នៅលើកៅអីអង្គុយ​ទស្សនា​ផងដែរ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ​ដែរ ក្រុម​ម្ចាសើ​ផ្ទះ​ ព្រះខ័ន​រាជស្វាយ​រៀង បាន​លត់​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ៦-២ ដើម្បី​ភាព​ខ្លាំង​របស់​ខ្លួន ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង ជា​បណ្តោះ​អាសន្ន ដោយ​បាន​​ទម្លាក់​ក្រុម​ក្រសួង​ការពារ​ជាតិ ដែល​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង កាល​ពី​ថ្ងៃ​សៅរ៍ ឲ្យ​មក​ឈរ​នៅ​លេខ​រៀង​ទី​២​វិញ៕

Standing
Round 1 19-20-21 Feb 16
R Team P W D L F A D/G Pnt
1 Preah Khan Reach Svay Rieng 1 1 0 0 6 2 4 3
2 National Defense Ministry 1 1 0 0 4 1 3 3
3 Phnom Penh Crown 1 1 0 0 3 1 2 3
4 Boengket Ankor FC 1 1 0 0 3 2 1 3
5 Naga World FC 1 0 1 0 1 1 0 1
6 Western Phnom Penh 1 0 1 0 1 1 0 1
7 Asia Euro United 1 0 0 1 2 3 -1 0
8 Cambodian Tiger FC 1 0 0 1 1 3 -2 0
9 G.C of National Police 1 0 0 1 1 4 -3 0
10 Cambodian Mines Actions Center 1 0 0 1 2 6 -4 0

bk-005 bk-006 bk-007 bk-011