ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បងប្អូន​ខ្លួនឯង ដោយសារតែ​កេរ​មរតក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​

​ព្រះវិហារ: មាន​ព័ត៌មាន​បាន​រាយការណ៍​ពី​ខេត្តព្រះវិហារ​ថា ករណី​បាញ់សម្លាប់​ច្រ​លំ​មនុស្ស នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ គឺ​ផ្តើមចេញពី​បងប្អូន​បង្កើត ឈ្លោះ​គ្នា​ដណ្តើម​មរតក ហើយ​ប្អូនៗ​រួមដៃគ្នា ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បង តែ​ការបាញ់សម្លាប់​បង​ដែលជា គោលដៅ​ត្រូវ​បាញ់ បែរជា​មិន​រងគ្រោះថ្នាក់ ដោយ​អ្នកផ្សេង​ស្លាប់​ជំនួស ដោយសារ​ការ បាញ់​ច្រ​លំ​។​

​លោក ស៊ី គិរី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ជនដៃដល់​ចំនួន​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុងនោះ​មាន​ប្អូនបង្កើត ដែលជា​អ្នក​ជួល ចំនួន​២​នាក់ អ្នកប្រព្រឹត្ត​បាញ់សម្លាប់​ម្នាក់ និង​អ្នកផ្សំគំនិត​ចំនួន​២​នាក់​។ ដោយឡែក​ជន​ផ្សំ គំនិត ចំនួន​២​នាក់​ទៀត ត្រូវបាន​គេ​រាយការណ៍​ថា បាន​រត់គេចខ្លួន​ហើយ​សមត្ថកិច្ច​កំពុង តាម​ចាប់​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​មួយរូប​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ជនដៃដល់ ដែល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន ថា​លបលួច​បាញ់​គូរ​ទំនាស់​ប៉ុន្តែ បែរជា​បាញ់​ច្រ​លំ ត្រូវចំ​អ្នកផ្សេង ដែលជា​មិនមែន​គូរ​ទំនាស់​ទៅវិញ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់ ក្រោយពេល​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​ហើយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និ​៤៥​នាទី​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ មក​ម្លេះ ស្ថិតនៅ​ភូមិ​ឈូក ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ ខណៈពេលដែល​ជនរងគ្រោះ​វិល​ត្រលប់​មកពី​ដើររក​ទិញ​មាន់​ចូលមក​ផ្ទះ​វិញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ គី គីម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ ។​
​    ​
​សមត្ថកិច្ច​បាន​បន្ត​អោយដឹងថា ករណី​ខាងលើ​បាន​ស្រាវជ្រាវ​បឋម ហើយ​រកឃើញថា​ជនសង្ស័យ​ចំនួន​២​នាក់ ធ្លាប់មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដូចគ្នា ដែល​ប្រជាពលរដ្ឋ​នោះ​ត្រូវបាន​សមត្ថកិច្ច​មិន​បញ្ជាក់​ឈ្មោះ​ទេ ។​

​ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាការ មួយ​ដើម បាន​ពួនស្ទាក់​ចាំ​បាញ់​គូរ​ទំនាស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​គេ​បាញ់សម្លាប់​ខាងលើ គាត់​បាន​ដើរ​ត្រលប់​មកពី​រក​ទិញ​មាន់​វិញ នៅ​ពាក់​កណ្តា​ក​ផ្លូវ​ក្នុងភូមិ​ក៏ត្រូវ​ជនដៃដល់​ធ្វើ សកម្មភាព​បាញ់​ជាច្រើន​គ្រាប់  បណ្តាលអោយ​ជនរងគ្រោះ​ឈ្មោះ គី គីម ដែល​មិនមែនជា គូរ​ទំនាស់​ត្រូវ​ចំនួន​៣​គ្រាប់​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​សំបក​កា​ទុ​ស្ស​គ្រាប់កាំភ្លើង អាការ​ដែល​បាន​បាញ់​រួច​ចំនួន​៦​សំបក​។ ប៉ុន្តែ​ជនរងគ្រោះ បាន​រកឃើញ​ស្នាម​បាញ់​ត្រូវ​ចំនួន​៣​កន្លែង គឺ​គ្រាប់​ទី​១​ត្រូវ​ដោះ​ខាងឆ្វេង​ធ្លា​យមក បាក់ដៃ​ខាងស្តាំ គ្រាប់​ទី​២​ត្រូវ​ស្លាបប្រចៀវ​ស្តាំ​ធ្លា​យមក​ដោះ​ខាងស្តាំ និង​គ្រាប់​ទី​៣​ចំ​ឆ្អឹង​ជំ នី​ខាងស្តាំ​ធ្លាយ​មកក្រោម​ដោះ​ខាងឆ្វេង​។​

​ក្រោយពី​ការស៊ើបអង្កេត​មួយរយៈ​ពេល​ខ្លី​ត្រូវបាន​លោក ស៊ី គិរី ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​បន្តថា ជន​ដែល​ពាក់ព័ន្ធ​ចំនួន​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ គឺមាន​អ្នកខ្លះ​ចាប់ខ្លួន​នៅ​ចំណុច ស្រុក​គូលែន ខ្លះ​ចាប់​នៅ​ស្រុក​ជាំ​ក្សាន្ត ខ្លះ​ចាប់​នៅ​ស្រុក​ត្បែងមានជ័យ ក្នុង​ទឹកដី​ខេត្ត​ព្រះ វិហារ​តែមួយ​។​

​ជន​ទាំង​៥​ដែល​ចាប់ខ្លួន​មាន ទី​១, ឈ្មោះ ឃឹម ម៉ាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២, ឈ្មោះ ឃឹម ទូច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា និង​ជា​អ្នក​ជួល​ឃាតករ​អោយ​សម្លាប់​បងប្រុស​បង្កើត ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ភូមិ​បរិបូរ  ឃុំ​ភ្នំពេញ ស្រុក​គូលែន និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​ចាប់ខ្លួន​។ ទី​៣​ឈ្មោះ ឃុ​ត ដៀប ភេទ​ប្រុស ជា​អ្នកបាញ់​ផ្ទាល់ដៃ​និង​ជា​ម្ចាស់​កាំភ្លើង ចាប់ខ្លួន​នៅ​ភូមិ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​ចាប់ខ្លួន (​ជា​អ្នកសមគំនិត​) ទី​៤​ឈ្មោះ អ៊ុំ ខម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​បុស្ស ឃុំ​ភ្នំពេញ ស្រុក​គូលែន (​ជា​អ្នកសមគំនិត​) និង​ទី​៥​ឈ្មោះ លី ហ៊ីម ភេទ​ប្រុស ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅមុខ​កងពលធំ​លេខ​៣​ក្នុងស្រុក​ជាំ​ក្សាន្ត និង​មាន​ទីលំនៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ (​ជា​អ្នកសមគំនិត​)​។​

​លោក​ស៊ី គិរី បាន​និយាយថា បងប្អូន​បង្កើត​រស់នៅ​ភូមិ​ឈូក ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ទំនាស់​ទាស់ទែង​គ្នា​ជា​ញឹកញាប់ ដោយសារ រឿង​កេរ្តិ៍​មរ​ត (​ដី​) ដែល​បន្សល់ទុក​ពី​សព​ឪពុកម្តាយ​។​

​លោកស្នងការ​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា នឹង​ចុងក្រោយ​បំផុត គឺ​ប្អូនបង្កើត​ចំនួន ២​នាក់ គឺ​ឈ្មោះ​ឃឹម ម៉ាង និង​ឈ្មោះ ឃឹម ទូច បាន​ជួល​ឃាតករ​ឈ្មោះ​ឃុ​ត ដៀប ដែល ជនដៃដល់​នេះ​មាន​កាំភ្លើង​អាកា​កាត់​ស្វ័យ​មួយ​ដើម​ផងដែរ ដើម្បី​ជួល​ឲ្យ​បាញ់សម្លាប់​បង ប្រុស​របស់ខ្លួន ដើម្បី​ទទួលបាន​កេរ្តិ៍មរតក​ដី​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃកើតហេតុ គឺ​បងប្រុស​របស់ខ្លួន​ដែលជា​គោលដៅ​បាញ់សម្លាប់ ប៉ុន្តែ មិន​ត្រូវបាន​ស្លាប់​នោះទេ គឺ​អ្នកផ្សេង ដែលជា​ប្រជាជន​ក្នុងភូមិ​ឈ្មោះ គី គីម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​គាត់​ធ្វើដំណើរ​ត្រលប់​មកពី​ទិញ​មាន់ ហើយ​វិល​ចូល​ផ្ទះ​វិញ ក៏ត្រូវ​ឃាត ករ​បាញ់​ត្រូវ​មួយ​គ្រាប់ ធ្វើ​ឲ្យ​ដួល និង​បន្ទាប់មក​ជនដៃដល់​បាន​ដើរមក​ជិត ហើយ​បាន​២​គ្រាប់​បន្ថែមទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ក្រោយពី​កើត ហេតុ​ជនដៃដល់ និង​អ្នកសមគំនិត ក៏បាន​គេច​ចេញពី​កន្លែងកើតហេតុ​ទៅផ្ទះ​រៀងៗ​ខ្លួន​។ ដោយ​អាវុធខ្លី​ជនដៃដល់​បាន​កប់​នៅផ្ទះ​របស់ខ្លួន​។​

​លោក​ស៊ី គិរី ឈ្មោះ ឃុ​ត ដៀប ទើបតែ​ចេញពី​ពន្ធនាគារ​នៅ​ក្រាំង ដូង រយៈពេល​៨​ឆ្នាំ ដោយ​ជាប់ពន្ធនាគារ​ពីបទ​ប្លន់​ប្រដាប់អាវុធ​។ ប៉ុន្តែ​ជននេះ​ទើបតែ​ចេញ ពី​ពន្ធនាគារ​ថ្មីៗ​ក៏​ធ្វើ​សកម្មភាព​ស៊ីឈ្នួល​សម្លាប់​មនុស្ស​បន្ត​ទៀត​។ ជន​ដែល​ចាប់ខ្លួន​ចំនួន ៥​នាក់ និង​អ្នក​គេចខ្លួន​២​នាក់​ដែល​មិនទាន់​ចាប់បាន គឺជា​មុខសញ្ញា​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់ ទាំងអស់​៕

ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បងប្អូន​ខ្លួនឯង ដោយសារតែ​កេរ​មរតក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​

ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បងប្អូន​ខ្លួនឯង ដោយសារតែ​កេរ​មរតក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​

ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បងប្អូន​ខ្លួនឯង ដោយសារតែ​កេរ​មរតក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​

ជួល​ឃាតករ​អោយ​បាញ់សម្លាប់​បងប្អូន​ខ្លួនឯង ដោយសារតែ​កេរ​មរតក សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​
​រូបភាព​៖​អ្នក​ជួល ជនដៃដល់ និង​អ្នកសមគំនិត សម្លាប់​មនុស្ស ត្រូវ​ចាប់ខ្លួនបាន​ចំនួន​៥​នាក់​៕​