​សម្ដេច​វិបុល​សេនា​ភក្ដី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ

ភ្នំពេញ: ​ថ្ងៃ​១៥ កើត ខែមាឃ ព​.​ស ២៥៥៩ ត្រូវ​នឹង​ចន្ទ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ពិធីបុណ្យ​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។ ពិធីបុណ្យ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​ជាច្រើនរូប​ផងដែរ​។​

​បុណ្យមាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដើម្បី​រំលឹក​ដល់​ថៃ្ង  ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង ទី​១៥ កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់​។​

​ថ្ងៃបុណ្យ​មាឃបូជា ដែលជា​ពិធីបុណ្យ  ដ៏​ធំ​មួយ​នៅក្នុង​ព្រះពុទ្ធសាសនា​។ នៅ​កម្ពុជា ជា​ប្រទេស​គោរព​ប្រណិប័តន៍​ព្រះពុទ្ធសាសនា បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម​នៅ បរិវេណ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ ហៅ​ភ្នំ​ឧ​ត្តុ​ង្គ ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូល រួម​ពី​ព្រះសង្ឃ និង ប្រជា​ពុទ្ធបរិស័ទ​ចាស់​ក្មេង​រាប់ពាន់​អង្គ និង នាក់​៕​