អាណិតខ្លោចចិត្ត! សត្វស្វាមួយក្បាល ត្រូវបានងាប់ ក្រោយមាន មនុស្សជះទឹកអាសុីតដាក់វា

ឥណ្ឌា៖ សត្វស្វាដ៏គួឲ្យអាណិតមួយក្បាល ត្រូវបានគេជះទឹកអាសុីតដាក់ ដោយមិនដឹងមូលហេតុ បានងាប់ហើយ បើទោះបីជាមានការជួយសង្គ្រោះយ៉ាងណាក្តី។

អាណិតខ្លោចចិត្ត! សត្វស្វាមួយក្បាល ត្រូវបានងាប់ ក្រោយមាន មនុស្សជះទឹកអាសុីតដាក់វា

សត្វស្វាមួយក្បាល ត្រូវបានងាប់យ៉ាងអណោចអធម បន្ទាប់ពីវាត្រូវបានគេជះទឹកអាសុីតដាក់ រហូតដល់មានរបួសយ៉ាងធ្ងន់ធ្ងរ​​នៅលើមុខ និងដើមទ្រូង។

បើតាមបសុពេទ្យ ឈ្មោះ Deepa Katyal ស្ថិតក្នុងក្រុមជួយសង្គ្រោះ សត្វស្វាខាងលើ បានប្រាប់ឲ្យដឹងថា ដើមទ្រូងរបស់សត្វស្វាមួយក្បាលនោះ ត្រូវបានស្រោចដោយទឹកអាសុីតជោគជាំ រហូតដល់រលួយយ៉ាងធ្ងន់ធ្ងរតែម្តង។មិនតែប៉ុណ្ណោះដោយសារ មុខរបួសរបស់វាមានរយៈពេលយូរ និងមានដង្កូវសុីទៅហើយនោះ ទើបបណ្តាលឲ្យរាង្គកាយវាខ្សោះជាតិទឹក និងមានការឈឺចាប់ រហូតដល់មិនអាចកំរើកខ្លួនបានទៀតផង។

ជាក់ស្តែង សត្វស្វាកំសត់មួយក្បាលនោះ ត្រូវបានងាប់កាលពីម្សិលមិញនេះ បន្ទាប់ពីទ្រាំទ្ររស់នឹងស្ថានភាពរបួសដូចនេះ នៅព្រៃមួយកន្លែង តំបន់ Thane ជិតក្រុង Mumbai ប្រទេសឥណ្ឌា មុនពេលត្រូវបានគេជួយសង្គ្រោះ។

ប្រធានសមាគមន៍គាំពារសត្វព្រៃឥណ្ឌា លោក Pawan Sharma បានប្រាប់ឲ្យដឹងថា ជម្លោះរវាងប្រជាជន និងសត្វស្វា មានការកើនឡើងជាលំដាប់ នៅក្នុងប្រទេសនេះ ប៉ុន្តែហាក់គ្មាននរណាម្នាក់ ខ្វាយខ្វល់ពីបញ្ហានេះសោះឡើយ៕

អាណិតខ្លោចចិត្ត! សត្វស្វាមួយក្បាល ត្រូវបានងាប់ ក្រោយមាន មនុស្សជះទឹកអាសុីតដាក់វា
អាណិតខ្លោចចិត្ត! សត្វស្វាមួយក្បាល ត្រូវបានងាប់ ក្រោយមាន មនុស្សជះទឹកអាសុីតដាក់វា

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត