មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook ​បាន​បង្ហាញ​​ខ្លួន​ ​នៅ​ក្នុង​ពិព័រណ៍​ទូរសព្ទ​ពិភពលោក​ MWC 2016 នា​ទីក្រុង​ Barcelona ក្នុង​ពិធី​ប្រកាស​ចេញ​នូវ​ទូរសព្ទ Samsung Galaxy S7 & S7 edge យប់​មិញ និង​បាន​ធ្វើ​ឲ្យ​ភ្ញៀវ រួម​ទាំង​អ្នកកាសែត​​ជា​ច្រើន​ផ្អើល​អ៊ូអរ​ចោទ​ជា​ចម្ងល់​​ទៀត​ផង។

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

​តាម​ពិត​ Zuckerberg ​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ប្រកាស​ចេញ​នូវ​​ទូរសព្ទ​ Galaxy S7 & S7 edge នេះ​ គឺ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​​ឧបករណ៍ Visual Reality ​​របស់​ក្រុមហ៊ុន​ Samsung មួយ​ មាន​ឈ្មោះ​ថា “Samsung’s Gear VR” ​ដែល​ជា​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​​​ Oculus Rift សហការ​ជាមួយ​ Facebook ​ដែរ។

​បុរស​វ័យ​៣១​ឆ្នាំ សញ្ជាតិ​អាមេរិក​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា គ្រប់​អតិថិជន​របស់​ Samsung ដែល​ទិញ​ទូរសព្ទ​​ម៉ូដែល​ Galaxy S7 ឬ S7 edge នៅ​ពេល​ចេញ​លក់​ផ្លូវ​ការ​ខាង​មុខ នឹង​​​ទទួល​បាន​ Gear VR ​ឥត​គិត​ថ្លៃ​មួយ​​គ្រឿង​ ក្នុង​រយៈពេល​ប្រូម៉ូសិន​មួយ ដែល ​Gear VR​ ​មាន​តម្លៃ​១​ប្រហែល​៩៩​ដុល្លារ៕

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

-ចុចអាន៖ Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ indianexpress | zing