អាម៉េរិក-អ៊ីស្រាអ៊ែល រួមគ្នាធ្វើលំហាត់ សមយុទ្ធយោធា ដើម្បីទប់ស្កាត់នឹង ការគំរាមកំហែង ដោយគ្រាប់មីស៊ីល

ហ្សេរ៉ូសាឡឹម៖ នៅថ្ងៃអាទិត្យនេះ យោធារបស់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានរួមគ្នាធ្វើលំហាត់ សមយុទ្ធមួយ ក្នុងគោលបំណងដើម្បី ធ្វើយ៉ាងណាទប់ស្កាត់ ការគំរាមកំហែងពី គ្រាប់ម៊ីស៊ីល ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ថា កងទ័ពរបស់ សហរដ្ឋអាម៉េរិក និងកងទ័ពរបស់ ប្រទេសអ៊ីស្រាអ៊ែល បាននាំគ្នាធ្វើលំហាត់ សមយុទ្ធមួយ ដើម្បី ទប់ទល់នឹងការគំរាមកំហែងណា មួយពីសំណាក់ម៊ីស៊ីល ។

អ្នកនាំពាក្យមួយរូប មកពីកងកម្លាំងការពារ ជាតិអ៊ីស្រាអ៊ែល (IDF) បាននិយាយថា ការធ្វើលំហាត់សមយុទ្ធ នេះគេឲ្យឈ្មោះថា Juniper Cobra 16 ដែលមាន ៨វិញ្ញាសារ នៅក្នុងការរួមគ្នាធ្វើ លំហាត់សមយុទ្ធរវាង កងទ័ពរបស់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ហើយសកម្មភាពនេះ បានអនុវត្តន៍តាំង ពីឆ្នាំ ២០០១មកម្ល៉េះ ។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នានេះដែរ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលមានយោធាសរុបប្រមាណ១,៧០០នាក់ និងអ្នករៀបចំស៊ីវិលជាច្រើននាក់បានរួមគ្នាធ្វើ ៕

  • អាម៉េរិក-អ៊ីស្រាអ៊ែល រួមគ្នាធ្វើលំហាត់ សមយុទ្ធយោធា ដើម្បីទប់ស្កាត់នឹង ការគំរាមកំហែង ដោយគ្រាប់មីស៊ីល已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/22  Category:​អន្តរជាតិ