ការបំផ្ទុះគ្រាប់បែក ក្នុងប្រទេសស៊ីរី សម្លាប់មនុស្សអស់ មិនតិចជាង ១៤០នាក់ឡើយ

ប៊ីប៊ីស៊ី៖ យោងតាមការ ផ្សព្វផ្សាយព័ត៌មានរដ្ឋស៊ីរី បានឲ្យដឹងថា គ្រាប់បែកដែលត្រូវបាន គេបំផ្ទុះនៅក្រុង Homs និង Damascus បានសម្លាប់មនុស្សអស់ យ៉ាងតិចណាស់ក៏ ១៤០នាក់ដែរ ។

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានឲ្យដឹងថា មានគ្រាប់បែកចំនួន ០៤គ្រាប់ ដែលបានបំផ្ទុះឡើង នៅភាគខាងត្បូងក្រុង ដាម៉ាកូស នៅជាយក្រុង Sayyida Zeinab ដោយបានសម្លាប់ មនុស្សអស់ ៨៣នាក់ ។

ដោយឡែកនៅឯទីក្រុង ហូមស៏វិញ ក៏មានអ្នកស្លាប់អស់ ៥៧នាក់ដែរ ភាគច្រើនជាជនស៊ីវិល ដោយសារការ បំផ្ទុះគ្រាប់ភ្លោះ ។ ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងយ៉ាងដូច្នេះ ។

រាល់ទង្វើអស់ទាំងនេះ ត្រូវបានក្រុមរដ្ឋ ឥស្លាមអះអាងថា ពួកគេជាអ្នកបង្កឡើង លើក្រុងទាំងពីរនេះ ។

ទន្ទឹមនឹងនេះដែរ លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក បានថ្លែងថា "ជាការព្រមព្រៀងមួយ" ដែលមានរុស្ស៊ីនៅពី ក្រោយខ្នងនៃការបង្ក ឲ្យមានជម្លោះនេះ ៕