បុរសជនជាតិ អ៊ីតាលី ម្នាក់បាញ់សម្លាប់ ប្រពន្ធដើម រួចធ្វើអត្តឃាត ខ្លួនឯង នៅក្នុងប្រទេស ថៃឡង់ដ៏

ឈៀងម៉ៃ៖ បុរសជនជាតិអ៊ីតាលីម្នាក់ បានបាញ់សម្លាប់ប្រពន្ធដើម របស់ខ្លួន រួចបានធ្វើ អត្តឃាតខ្លួនឯង នៅខេត្តឈៀងម៉ៃ ប្រទេសថៃឡង់ដ៏ ។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះប៉ូលិស បានរកឃើញ សាកសពចំនួនពីរនាក់ នៅពីមុខអគារពីរជាន់ នៅតំបន់ តាំប៊ុន នង កៃ ក្នុងស្រុក ហង់ ដុង ខេត្តឈៀងម៉ៃ ប្រទេសថៃឡង់ដ៏ ។

ប៉ូលិសបានបញ្ជាក់ថា ជនជាតិអ៊ីតាលីមាន អាយុ៤៩ឆ្នាំ ដែលបានបាញ់សម្លាប់ ប្រពន្ធដើមរបស់ខ្លួន ដែលជាជនជាតិថៃ ។

តាមការបញ្ជាក់ពីប៉ូលិសបានឲ្យថា ប្រពន្ធដើមដែលត្រូវបុរស ជាប្តីបានបាញ់សម្លាប់នោះ មានវ័យ៣៥ឆ្នាំ ។

បើតាមសាក្សីដែលដឹងហេតុការណ៍នេះ បានបញ្ជាក់ថា ដំបូងគេឃើញនារី ដែលត្រូវជាប្រពន្ធដើម បានទាញកាំភ្លើង គំរាមបាញ់មកលើប្តី តែបុរសជាប្តីបាន ចាប់បានកាំភ្លើង ហើយក៏បានភ្លាត់កៃ ត្រូវភរិយាវិញ បណ្តាលឲ្យស្លាប់ ហើយភ្លាមៗនោះ រូបគេក៏បានយកកាំភ្លើងបាញ់ ចំក្បាលខ្លួនឯងបណ្តាលឲ្យ ស្លាប់ទាំងពីរនាក់តែម្តង ។

ក្រុមប៉ូលិសបានបញ្ជាក់ថា នៅកន្លែងកើតហេតុឃើញមាន បង់កាំភ្លើងខ្លីម៉ាក A .380 ចំនួន០៤បង់ផងដែរ ៕

  • បុរសជនជាតិ អ៊ីតាលី ម្នាក់បាញ់សម្លាប់ ប្រពន្ធដើម រួចធ្វើអត្តឃាត ខ្លួនឯង នៅក្នុងប្រទេស ថៃឡង់ដ៏已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/02/22  Category:​អន្តរជាតិ