ហាយលែនដឺរស្រវឹង បុក​ម៉ូតូ​ពីក្រោយ រួច​បោលទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

Doliprane TVC

​ភ្នំពេញ : ផ្ទះ​លក់​ភេសជ្ជៈ​មួយកន្លែង​ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ដឺ​បុក​ទម្លាយ​ជញ្ជាំង​ ចូលដល់​ក្នុងផ្ទះ​បន្ទាប់ពី​រថយន្ត​ហាយ​ឡែ​ន​ឌឺ​បង្ក​នេះ​បុក​ម៉ូតូ​វ៉េវ​ មួយគ្រឿង​ជាប់​នៅក្រោម​រថយន្ត ហើយ​ព្យាយាម​រត់ ។​ ​ហេតុការណ៍​នេះ​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង ៩ យប់ ថ្ងៃទី ១៨ កុម្ភៈ ២០១៦ នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ សំអុល គ​ន្ធា តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ហាយលែនដឺរស្រវឹង បុក​ម៉ូតូ​ពីក្រោយ រួច​បោលទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

ហាយលែនដឺរស្រវឹង បុក​ម៉ូតូ​ពីក្រោយ រួច​បោលទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

តាម​សម្តី​របស់​បុរស​ឈ្មោះ សេង ហ៊​ង អាយុ ២៥ ឆ្នាំ មុខរបរ​ជាងដែក​សា្ន​ក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ជា​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​វ៉េវ​ដែលជា​ករណី​ទី ១ បាន​ប្រាប់ថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​សេ ១១០ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-0074 តាម​បណ្តោយ​ផ្លូវ​ក្រោយ​វត្ត​អង្គ​តា​ម៉ិ​ញ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ មកដល់​ចំណុច​ក្រោយ​បន្ទាយ​ភេរវកម្ម ក៏មាន​រថយន្ត​ហាយ​ឡែ​ន​ឌឺ​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោក​ម្នាក់​មកពី​ក្រោយ ​យ៉ាង​លឿន​បាន​បុក​ពេញ ទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​នៅ​គាប​ជាប់​ក្រោម​កាង​រថយន្ត​ខាងមុខ​អូស​បែក​ផ្កាភ្លើង ។

ខណៈនោះ ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ឡើង​ម៉ូតូ​ជិះ​ដេញតាម ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទៅដល់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង​ទើប ​របូត​ម៉ូតូ​របូត​ចេញពី​រថយន្ត បន្ទាប់មក​រថយន្ត​នៅ​បន្ត​ល្បឿន​ទៅមុខទៀត​ដោយមាន​អ្នក​ដេញតាម​ពីក្រោយ​ផង ដោយ​ខ្លាច​គេ​វាយ​ធ្វើបាប​ផង ស្រវឹងស្រា​ផង​ចេះតែ​បន្ថែម​ល្បឿន​រហូតមកដល់​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​ជា​ កន្លែងកើតហេតុ ដោយ​ស្ថានភាព​ផ្លូវ​ងងឹត ហើយ​កោង​បណ្តាលឱ្យ​អ្នកបើករថយន្ត​ទប់​ចង្កូត​មិនជា​ប់រេ ទៅបុក​ទម្លាយ​ចូលក្នុង​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ​សំអុល​គ​ន្ធា តែ​ពិតជា​មហា​សំណាងល្អ​ណាស់​ដែល​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់ និង រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូចខាត​សម្ភារ​មួយចំនួន​ក្នុងផ្ទះ​រួម និង ម៉ូតូ​ចំនួន ៣ គ្រឿង​ប៉ុណ្ណោះ ។​

ហាយលែនដឺរស្រវឹង បុក​ម៉ូតូ​ពីក្រោយ រួច​បោលទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

​បើតាម​សម្តី​របស់លោក មាន សំអុល អាយុ ៥៥ ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដែលជា​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ប្រាប់ឱ្យដឹង​ បន្ថែមថា នៅ​មុនពេល​កើតហេតុ រូបគាត់ និង ប្រពន្ធ​កំពុង​សំ​រាន​នៅ​ជាន់​ឡៅតឿរ ចំណែក​កូនស្រី​ប្រុស​របស់គាត់​មិនទាន់​ចូល​គេង​ទេ​នៅ​មើល​ទូរទស្សន៍​ខាងមុខ​ ក្នុងផ្ទះ ស្រាប់តែ​លាន់ឮ​សំឡេង​បុក​ជញ្ជាំង​ផ្ទះ​គាត់​ដូច​គ្រាប់បែក​ផ្ទុះ​អញ្ចឹង ហើយ​គាត់​អើតមើល​ក៏​ស្រាប់តែ​ឃើញ​រថយន្ត​នៅក្នុង​ផ្ទះ​គាត់​តែម្តង ។ ហើយ​គាត់​បាន​បន្តទៀតថា ពិតជា​មហា​សំណាងល្អ​ណាស់​ដែល​កូន​របស់គាត់​មិនទាន់​ចូល​គេង ព្រោះ​កន្លែង​ដែល​រថយន្តបុក​ទម្លាយ​នេះ​ជា​កន្លែង​របស់​កូន​គាត់​គេង​ជា​ រៀងរាល់ថ្ងៃ បើតាម​រាល់ថ្ងៃ​នៅ​ម៉ោង​កើតហេតុ​កូន​គាត់​បាន​ចូល​គេង​អស់​បាត់ទៅហើយ ។​

ហាយលែនដឺរស្រវឹង បុក​ម៉ូតូ​ពីក្រោយ រួច​បោលទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

​ បន្ទាប់មក​រូបគាត់ និង អ្នកជិតខាង​បាន​ឃាត់​ម្ចាស់​រថយន្ត​បង្ក​មិនឱ្យ​ចេញមកក្រៅ​ទេ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​ដែលមាន​ចិត្ត​ខឹងសម្បា​និង​ម្ចាស់​រថយន្ត​បញ្ចេញ​ កំហឹង​អាច​ទៅជា​ហិង្សា​ដោយ​ទុកឱ្យ​សមត្ថកិច្ច​មកដល់​កន្លែង​កើតហេតុ​សិន ។​

ក្រោយពេល​កើតហេតុ​ម្ចាស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំខ្លួន​មក​ទុក​នៅ​ផ្នែក​ ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​រង់ចាំ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ ស្នងការ​នគរបាលជាតិ​មក​យក និង ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

វិជ្ជា​