ឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ពីបទគាស់ផ្ទះ លួចទ្រព្យសម្បតិ្ត

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទគាស់ផ្ទះលួចទ្រព្យសម្បតិ្ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១២ៈ០០នាទី ស្ថិតនៅចំណុចក្រុមទី៦ ផ្ទះលេខ ៩A ផ្លូវលេខ ៥៨ P ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទគាត់ផ្ទះចូលលួចទ្រព្យសម្បតិ្ត ក្នុងនោះជនសង្ស័យទី១ ឈ្មោះ ផន វែង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅការដ្ឋានសំណង់ សង្កាត់បឹងកក់១ ខណ្ឌទួលគោក,ទី២ ឈ្មោះ ម៉ែង រ៉ាឌី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣ ឈ្មោះ ឌិន ហុង ភេទប្រុស អាយុ ៣២ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មុនពេលកើតហេតុ ជនរងគ្រោះបានបិទទ្វារផ្ទះចាក់សោទុកចោលជាច្រើនថ្ងៃ ហើយជនរងគ្រោះបានទៅរស់ នៅផ្ទះថ្មី នៅក្នុងភូមិកើតហេតុខាងលើ ស្រាប់តែមានប្រជាពលរដ្ឋបានរត់ទៅប្រាប់ថា មានចោរចូលគាស់ផ្ទះលួច ទ្រព្យសម្បតិ្ត ពេលនោះជនរងគ្រោះបានមក ក៏បានឃើញសមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋព័ទ្ធជុំវិញផ្ទះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ យកមកប៉ុស្តិ៍ធ្វើការសាកសួរ ។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ ឈ្មោះ លន់ សូណែត ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ ៩B ផ្លូវបេតុង បុរីបេលកូឡូន ក្រុម៤ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះបានប្រាប់ថា សម្ភារដែលជនសង្ស័យលួចយកទៅនោះ មានទ្វារផ្ទះចំនួន ៦ផ្ទាំង, ទ្វារឃ្លាំងមុខចំនួន១, ប្រដាប់ស្ទូចចំនួន១, ម៉ាស៊ីនផុងចំនួន១, កៅអីផ្អែកចំនួន១០, ទ្វារបង្អួចចំនួន៣, ម៉ាស៊ីនត្រជាក់ចំនួន២ , ម៉ាស៊ីនទឹកក្តៅចំនួន២គ្រឿង និងសម្ភារភ្លើងមួយចំនួន។

បច្ចុប្បន្នសង្ស័យទាំងបីនាក់ និងវត្ថុតាងសម្រាប់ធ្វើសកម្មភាព គាស់ផ្ទះលួចទ្រព្យសម្បតិ្តរួមមាន ចបជីកចំនួន១, ប្រដាប់គាស់ចំនួន១ និងសម្ភារមួយចំនួនទៀត, ម៉ូតូសង់កូរ៉េកញ្ចាស់ចំនួន១គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ៕