ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមដំណើរជាមួយ លោក វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ព នៅបញ្ជាការដ្ឋានរថក្រោះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការហ្វឹកហ្វឺនរបសកងទ័ព

កំពង់ស្ពឺ: នៅថ្ងៃទី ២២ ខែកុម្ភៈ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានរួមដំណើរជាមួយ លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំង គណៈប្រតិភូ សួរសុខទុក្ខកងទ័ពនៅ បញ្ជាការដ្ឋានរថក្រោះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងកាហ្វឹកហ្វឺនកងរថក្រោះ របស់កងទ័ព ដែលស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

នេះគឺជាស្មារតីការងារ ដើម្បីស្វែងយល់ពី ជីវភាពរស់នៅ និងកាហ្វឹកហ្វឺនកងរថក្រោះ របស់កងទ័ពដែលជាគិតគូរ និងការខិតខំគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលសំដៅ ធ្វើឱ្យជីវភាពរស់នៅ និងសមត្ថភាព របស់កងទ័ពមានលក្ខណៈល្អប្រសើរ ជាលំដាប់ក្នុងការបម្រើជាតិ។

សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋាន រថក្រោះនាពេលនេះ គឺក្នុងដំណើរវិល ត្រឡប់ពី ពិធីជួបសំណេះសំណាល ពិនិត្យការថែទាំ គ្រឿងសម្ភារៈបច្ចេកទេស និងជីវភាពរស់នៅរបស់ កងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាម ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការហ្វឹកហ្វឺនរបស់កងទ័ព នៅមូលដ្ឋានសមុទ្ររាម ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៦៕