ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M

ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M

ក្រុមហ៊ុន Huawei ទើបតែបានបង្ហាញនូវថេប្លេតថ្មីដ៏ឆ្លាតវៃរបស់ខ្លួនមួយ ដែលវាមានឈ្មោះថា MateBook វាមានលក្ខណៈជាថេប្លេតផងនិង កុំព្យូទ័រយួរដៃផង ។ គែមជុំវិញរបស់វាត្រូវបានធ្វើឡើងពីលោហៈដ៏រឹងមាំ រួមទាំងផ្នែកខាងក្រោយផងដែរ ដែលធ្វើអោយយើងមានការទុកចិត្ត ក្នុង ការប្រើប្រាស់ ។ Huawei MateBook បានបំពាក់មកនូវអេក្រង់ទំហំ 12 inch ជាប្រភេទ LED ជាមួយនឹងកម្រិតភាពច្បាស់ 2160x1440 pixel, វាមានកំរាស់ត្រឹមតែ 6.0 mm ប៉ុណ្ណោះ ដែលស្តើងមែនទែន ហើយមានទំងន់ 630 grames, វាដើរដោយស៊ីភីយូ Intel Core M ដែលជាស៊ីភីយូជំនាន់ទី6 របស់ Intel និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ។ MateBook បានបំពាក់នូវឧបករណ៍បំពង់សំលេងចំនួន2 ជាមួយនឹងបច្ចេកវិទ្យា Dolby Audio, វាមានថាមពលថ្មទំហំ 4,443 mAh ដែលអាចប្រើប្រាស់បានរហូតដល់ 9ម៉ោងក្នុងការធ្វើការងារការិយាល័យ ឬក៏ចាក់វីដេអូ ។ ចំពោះតម្លៃរបស់ Huawei MateBook នេះមាន 2ប្រភេទ អាស្រ័យទៅលើរ៉េម, ស៊ីភីយូ និងមេម៉ូរីម៉ាស៊ីនរបស់វា ដែល MateBook តម្លៃ 699 $ (ដុល្លាអាមេរិក) ឬ 799 € (អឺរ៉ូ) មានរ៉េមទំហំ 4 GB មេម៉ូរីទំហំ 128 GB ហើយដើរដោយស៊ីភីយូ Intel Core M3, មួយទៀតតម្លៃ 1,599 $ (ដុល្លាអាមេរិក) ឬ 1,699 € (អឺរ៉ូ) មានរ៉េមទំហំ 8 GB មេម៉ូរីទំហំ 512 GB ហើយដើរដោយស៊ីភីយូ Intel Core M7 ហើយរាល់ការជាវអ្នកនឹងទទួលបាននូវ Keyboard ដ៍ស្តើងមួយផងដែរ ។​

ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M

ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុន Huawei ប្រកាសចេញ MateBook ដែលដើរដោយ Intel Core M

ចុះថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 02:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ