វិធីសាស្ត្រ ៤ សំខាន់ៗ សម្រាប់​រៀបចំ​បន្ទប់​គេង ឲ្យ​កូន​តូចៗ​របស់​អ្នក​

វិធីសាស្ត្រ ៤ សំខាន់ៗ សម្រាប់​រៀបចំ​បន្ទប់​គេង ឲ្យ​កូន​តូចៗ​របស់​អ្នក​

កូនក្មេង​ស្រឡាញ់​ពណ៌​ណាស់​
​អ្នក​ប្រហែលជា​ចូលចិត្ត​ពណ៌​ស ពណ៌​ពងមាន់ ឬ​ពណ៌​ផ្ទៃមេឃ ប៉ុន្តែ កូន​របស់​អ្នក មិនមែន​អញ្ចឹង​នោះទេ គឺថា កូនក្មេង ចូលចិត្ត​ពណ៌​ចម្រុះ​គ្នា ឬ​ពណ៌​ដែល​លេចៗ ដូចជា បៃតង ពណ៌​លឿង ឬ​ពណ៌​ផ្កាឈូក​ជាដើម​។ ពេល​អ្នក​រចនា​បន្ទប់​គេង ឲ្យ​កូន​តូចៗ​របស់​អ្នក អ្នក​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​ពណ៌​ជា​ចម្បង​។​

ទីធ្លា​គ្រប់គ្រាន់​
​អ្នក​គួរ​ទុក​កន្លែង​ទំនេរ​ឲ្យបាន​ច្រើន​បន្តិច សម្រាប់​គេ​ដាក់​សៀវភៅ ប្រដាប់ប្រដារ​រៀនសូត្រ និង​របស់​លេង​ជាដើម​។​

​គ្រែ​គេង​
​គ្រែ​គេង ក៏​ជា​ចំណុច​សំខាន់ ដែល​អ្នក​គួរ​យកចិត្តទុកដាក់​ផងដែរ ប៉ុន្តែ វា​ប្រហែលជា​មិនសូវ​ពិបាក​ប៉ុន្មាន​នោះ​ទេ ពីព្រោះ បើ​អ្នក​ទៅ​ហាង នោះ​អ្នកនឹង​អាច​ជ្រើស​ជា​ឈុត​តែម្តង ដូចជា គ្រែ តុ និង​ទូរ​សម្លៀកបំពាក់​។​

​កន្លែង​លេង​
ក្រៅពី​ពណ៌​បន្ទប់ អ្នក​ត្រូវ​ដឹងថា កូនក្មេង ចូលចិត្ត​លេង​ណាស់ ដូច្នេះ អ្នក​គួររៀបចំ​ទុក​ឲ្យ​ហើយ​ទៅ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។