ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​Nicklas Bendtner ខ្សែប្រយុទ្ធ​ជនជាតិ​ដា​ណឺ​ម៉ាក​របស់​ក្លិប​Wolfsburg កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​បង្ហាញ​រូប​ពាក់​អាវធំ​ឈរ​ក្បែរ​រថយន្ដ​Mercedez​របស់​ខ្លួន​បង្ហោះ​តាម​ប្រព័ន្ធ​Facebook​ដោយ​សរសេរ​ថា​«​ខ្សែជីវិត​របស់ខ្ញុំ​គឺ​បែប​នេះ​» ។ ទ​ង្វើ​មិន​សមរម្យ​នេះ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​មិន​ខាន ។

គួរ​បញ្ជាក់​ថា ក្លិប​Wolfsburg របស់​អា​ល្លឺ​ម៉​ង់ មានច្បាប់​ទម្លាប់​សម្រាប់​កីឡាករ និង​បុគ្គលិក​ប្រតិបត្តិ​ទាក់ទិន​លើ​ទំនិញ​ស្លាក​យីហោ​ផ្សេង​ក្រៅពី​ក្រុមហ៊ុន​ឧបត្ថម្ភ​របស់​ក្លិប ដោយ​ហាម​បុគ្គលិក​ប្រើប្រាស់​យានយន្ដ​ផ្សេង​ក្រៅពី​Volkswagen ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ចម្បង​របស់​ក្លិប ៕