ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​

Doliprane TVC

​មួយរយៈ​ចុងក្រោយ​នេះ​ពិធី​ការិនី ដ៏​មាន​ប្រជាប្រិយភាព​របស់​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន ត្រូវបាន​ទស្សនិកជន មើលឃើញថា ច្រមុះ​របស់​នាង​ចាប់ផ្តើម​ធ្វើទុក្ខ​ហើយ ក្រោយពេល​វះកាត់​កែ​សម្ផស្ស​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ។​យោងតាម​ការមើលឃើញ​របស់​ទស្សនិកជន ក៏ដូចជា​រូបភាព​ដែល​នាង​បាន​ថត​បង្ហោះ​នោះ គឺ​គេ​មើលឃើញថា ទម្រង់​ច្រមុះ​របស់​នាង​គឺ​ពិតជា​បាន​ប្រែ​ទ្រង់ទ្រាយ​ពិតមែន ហើយ​ហាក់​មាន​ចំណុច​ហើមប៉ោង​នៅ​ចុង​ច្រមុះ​របស់​នាង ដូចជា​មាន​កើត​«​មុន​»​ដ៏​ធំ​យ៉ាង​ដូច្នេះ​ដែរ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​សម្រស់​របស់​នាង​ស្រុតចុះ​មួយកម្រិត​ធំ​ខុសគ្នា​ឆ្ងាយ​ពី​ពេលដែល​កែ​ហើយ​ថ្មីៗ រហូតដល់​មហាជន​មួយចំនួន​លាន់មាត់​ថា « ម៉េច​បានជា​ច្រមុះ ថន លក្ខិណា ប៉ោង​មួយ​ដុំ​អីចឹង » ។​

ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​

ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​

​គួរបញ្ជាក់​ផងដែរ​ថា ពិធីការ​រិ​នី និង ជា​តារា​សម្ដែង​ស្រី​រាង​ស្រ​ឡូ​ន​ខ្ពស់ស្រឡះ​ម្នាក់នេះ បានសម្រេច​ចិត្ត​កែកុន មុខមាត់​របស់ខ្លួន ក្រោយ​ពេលដែល​ទស្សនិកជន​មានការ​រិះគន់​ជា​បន្តបន្ទាប់​ថា នាង​មាន​មាត់ធំ និង ច្រមុះ​មិន ស្អាត​ដូចជា​តារា​សិល្បៈ​ផ្សេងទៀត​នោះ ។ ហើយ​កន្លងមក នាង​ក៏​មិនមាន​លាក់បាំង​នឹង​រឿងរ៉ាវ​ដែល​នាង​ទៅ ធ្វើការ​កែកុន​នៅក្រៅ​ប្រទេស​នោះឡើយ ហើយ​កន្លងមក​នាង​ថែមទាំង​បាន​និយាយទៀតថា ការកែ​កុន​នេះ គឺ​ដើម្បី​ទាញយក​ហុង​សុង​ក្នុង​វិស័យ​សិល្បៈ​របស់​នាង ៕ ភូមិន្ទ
ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​ ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​ ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​ ថន លក្ខិណា ច្រមុះ​ហើម​ក្រោយ​វះកាត់​