ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ ​​កាលពី​​ចុង​ស​ប្តា​ហ៍​ ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ា​ណែ​ត ​នាយ​រង​សេនាធិកា​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ​​រួម​ដំណើរ​ជាមួយ​លោក​វ​ង្សី ​វិស្សុត រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​គណៈ​ប្រ​តិ​ភូ ​បានធ្វើការ​​ជួប​សំណេះសំណាល​ពិនិត្យ​​ថែទាំ​គ្រឿង​សម្ភារ​បច្ចេកទេស និង​ជីវភាព​រស់នៅ​របស់​​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម ​ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​របស់​​កងទ័ព​ និង​ពិនិត្យ​ការងារ​មូលដ្ឋាន​សមុទ្រ​រាម​ ។