ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ក្មេង​ស្រី​វ័យអាយុ​១៧​ឆ្នាំ​ម្នាក់​ ​​មាន​បញ្ហា​ក្នុង​​​ក្រុម​​គ្រួសារ​​​​គិត​ខ្លី​​ដោយ​​យក​​ក្រ​មា​ចង.ក​ភ្ជាប់​ទៅនឹង​​ធ្នឹម​ផ្ទះ​បញ្ចប់​ជីវិត​កាលពី​​វេលា​ម៉ោង​៥​ទៀប​ភ្លឺថ្ងៃ​ទី​២២ ​​កុម្ភៈ ​​២០១៦ ស្ថិត​នៅ​​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ​។​

​​មន្ត្រី​​កង​រា​ជ​អាវុធហត្ថក្រុង​សៀមរាប​បាន​ឱ្យ​ដឹង​​​ថា ​នារី​វ័យក្មេង​​​​ដែល​ចង.ក​ធ្វើ​អត្តឃាត​​ខ្លួនឯង​នេះ​ ឈ្មោះ ឆៃ លក្ខណា​ អាយុ​១៧​ឆ្នាំ ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាង​លើ​ ​ធ្វើ​អត្តឃាត​ដោយ​​យក​ក្រមាចង.ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​​កម្ពស់​១,៩៤​ម៉ែត្រ​ ​មូលហេតុ​បណ្តាល​មក​ពី​​មាន​បញ្ហា​ក្នុង​​ក្រុម​គ្រួសារ​ឈាន​ទៅ​​​ចង.ក​​សម្លាប់​ខ្លួនឯង​តែ​ម្តង ​។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​​សមត្ថកិច្ច​ចុះ​ពិនិត្យ​​និង​ធ្វើ​កោសល្យ​វិ​ច័យ​​ទៅ​លើ​ដងខ្លួន​សព​រួច​មក​ ​​បាន​សន្និដ្ឋាន​​​ថា ​​​នារី​​រង​គ្រោះពិតជា​ចង.កសម្លាប់​ខ្លួនឯងប្រាកដ​មែន មិន​ពាក់​ព័​ន្ទរឿង​ឃាតកម្ម​នោះ​ឡើយ​ ​រួច​ក៏​ប្រគល់​​​ឱ្យក្រុម​គ្រួសារ​រៀបចំ​​ធ្វើបុណ្យតាម​ប្រពៃណី​ ៕​​