ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹកស្អែក​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដង្ហែ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ ​ទៅ​សម្ពោធ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ខេត្តកំពង់ស្ពឺ ដែល​ជា​វិទ្យាស្ថាន​ស្ថិត​ក្រោម​គម្រោង​ព្រះរាជ​អំណោយ​របស់​ព្រះ​អង្គ ។ ហើយ​នៅ​វេលា​ម៉ោង​៤​រសៀល​ស្អែក​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក HOANG POINH QUAN ប្រធាន​គណៈ​ទាក់ទង​ការ​បរទេស​បក្ស​កុម្មុយនីស្ត​វៀតណាម​ចូល​ជួប​សម្តែង​ការ​គួរសម និង​សវនាការ នៅ​វិមាន​សន្តិភាព ៕