ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ដូច​ការ​គ្រោងទុក កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​២០១៦​ នេះ នាវា​កងទ័ព​ជើង​ទឹក​ប្រជាជន​ចិន​​ចំនួន​​៣​គ្រឿង បាន​ចូ​ល​​ចត​​នៅ​កំពង់​ផែ​​អន្តរជាតិ​​ក្រុងព្រះ​សីហ​នុ​ ​ក្នុង​នោះ​ ២​គ្រឿង​ចូល​ចត​កំពង់​ផែ​​ក្រុងព្រះសីហនុ និង​មួយ​គ្រឿង​ទៀត​ ចត​នៅ​ដែន​សមុទ្រ​​ខាង​មុខ​កំពង់​ផែ សម្រាប់​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​២២​ ​​​ដល់​ថ្ងៃ​២៦​ កុម្ភៈ​ ២០១៦​ ។

បើ​តាម​មន្ត្រី​​ពិធីការ​កង​ទ​ព័​ជើង​ទឹក​កម្ពុជា​​​បាន​ថ្លែង​ថា លោក​ឧត្តមនាវីទោ​ រស់ វាសនា ​មេបញ្ជាការ​រង​​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​​រាម ​បាន​ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង ​និង​ពល​នា​វី​មួយ​ក្រុម ​ទៅ​ទទួល​បដិសណ្ឋារកិច្ច​មេបញ្ជាការ និង​កង​ទាហានជើងទឹក​ពី​នាវា​កង​ទ័ព​ជើងទឹក​ប្រជាជន​ចិន​ នៅ​ឯកំ​ពង់​ផែ​ក្រុងព្រះសីហនុ ជាមួយ​និង​ការ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ពី​សមត្ថកិច្ច​ពាក់​ព័ន្ធ ​។