រុំក្រដាស់អាលុយមីញ៉ូម ជាមួយគ្រឿងផ្សំធម្មជាតិ ជួយឲ្យសក់ទន់រលោង

មានផលិតផលជាច្រើនណាស់ដែលមានលក់នៅលើទីផ្សារ ប៉ុន្តែផលិតផលទាំងនោះគ្មានប្រសិទ្ធិភាពដូចបំណងប្រាថ្នារបស់អ្នក តើមែនទេ?
សាកល្បងវិធីសាស្ត្របែបធម្មជាតិមួយនេះវិញ នឹងធ្វើឲ្យសក់ទន់ ហើយភ្លឺរលោងយ៉ាងឆាប់រហ័សឆាប់បំផុត។
របស់ដែលត្រូវការ៖ 
 
រុំក្រដាស់អាលុយមីញ៉ូម ជាមួយគ្រឿងផ្សំធម្មជាតិ ជួយឲ្យសក់ទន់រលោង
- ក្រូចឆ្មា ១ផ្លែ
- ក្រូចថ្លុង ១ផ្លែ
- ក្រូច ១ផ្លែ (ក្រូចពណ៌លឿង)
- ចេកមួយផ្លែ
- ទឹកដោះគោ ២០០ មីលីលីត្រ
របៀបធ្វើ៖
- កៀបផ្លែក្រូចទាំងអស់នេះយកទឹក។
- បន្ទាប់មកចាក់ទឹកក្រូច, ទឹកដោះគោ និងចេកក្រឡុកបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយ។
របៀបប្រើ៖
- លាបល្បាយនេះឲ្យសពលើក្បាលដល់ចុងសក់។
- បន្ទាប់មកយកក្រដាស់អាលុយមីញ៉ូមរុំឲ្យជិត រួចទុកចោលកន្លះម៉ោងទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ល្បាយធម្មជាតិមួយនេះ មិនត្រឹមតែជួយចិញ្ចឹមសសៃសក់របស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយការពារបញ្ហាខូចសក់, កម្ចាត់អង្គែចេញពីស្បែកក្បាល និងជួយឲ្យសក់ភ្លឺរលាងយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត សក់របស់អ្នកនឹងមានក្លិនក្រអូបប្រហើរ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រុំក្រដាស់អាលុយមីញ៉ូម ជាមួយគ្រឿងផ្សំធម្មជាតិ ជួយឲ្យសក់ទន់រលោង