ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

Doliprane TVC

​អាជ្ញាធរ​នៅ​តំបន់ Harbin បាន​បិទ​ភោជនីយដ្ឋាន​មួយ ដែលមាន​ឈ្មោះថា Beian Fishing Village ព្រមទាំង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥០០០០០ យន់ (​ប្រមាណ ៧៧០០០ ដុ​លា្ល​រ​) ចំពោះ​ម្ចាស់ ភោជនីយដ្ឋាន​ខាងលើ បន្ទាប់ពី​អតិថិជន​បាន​ចោទប្រកាន់​ភោ​ជ​ន័យ​ដ្ឋា​ន​ខាងលើ ក្នុង​ការលក់ អាហារ​ក្នុងតម្លៃ​កប់​មេឃ​នោះ ។​

ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

​ភាព​ចម្រុង​ចម្រាស​បានកើត​ឡើងវិញ​កាល​ដើមខែ​នេះ បន្ទាប់ពី​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ម្នាក់​បាន​នាំ អ្នកទេសចរ​ទៅកាន់​ភោជនីយដ្ឋាន​ខាងលើ ។ បន្ទាប់ពី​អ្នកទេសចរ​ចំនួន ២០ នាក់ បាន​ញ៉ាំ​អាហារ រួចរាល់ ពួកគេ​បានទទួល​វិក័យប័ត្រ​ដែល​តម្រូវ​ឲ្យ​បង់ប្រាក់​ថ្លៃ​អហារ​ចំនួន ១០០០០ យន់ (១៥៣០ ដុល្លារ​) ។ ក្នុងចំណោម​ម្ហូប​នៅលើ​តុ មាន​ម្ហូប​ត្រី​មួយ​ចាន ដែលមាន​តម្លៃ ៧៩៦ យន់ (​ប្រមាណ ១២២ ដុ​លា្ល​រ​) ក្នុង​មួយ​គីឡូក្រាម ដោយ​ភោជនីយដ្ឋាន​បាន​បញ្ជាក់ថា វា​ជា​ប្រភេទ​ត្រី​កម្រ ។​

ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

​អតិថិជន​ម្នាក់​បានកើត​ការខឹង​សម្បា​រ ហើយ​បាន​ចែករំលែក​រឿងនេះ​នៅក្នុង​ប្រព័ន្ធ Weibo របស់​ចិន ។ ការចែករំលែក​នេះ បានធ្វើ​ឲ្យ​ការិយាល័យ​ទេសចរណ៍​ក្នុង​តំបន់ ចេញមក​ធ្វើការ​សុំទោស​ក្នុង នាម​ជា​អាជ្ញាធរ​ក្នុង​តំបន់ Songbei ។

ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

​អាជ្ញាធរ​ក្នុង​តំបន់ បានចាត់ទុក​ករណី​ខាងលើ​ថា​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ ដោយបាន​និយាយថា ភោជនីយដ្ឋាន​ខាងលើ​មិន​ត្រឹមតែ​ក្លែងបន្លំ​អតិថិជន​របស់ខ្លួន​ទៅលើ​តម្លៃ​អាហារ​ប៉ុណ្ណោះ​ទេ ថែម ទាំង​បាន​បើក​អាជីវកម្ម​ថ្មី​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ក្នុងស្រុក​ថែមទៀត ៕ ខេមរា​

ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​ហាង​លក់​ថ្លៃ​កប់​មេឃ ត្រូវ​អាជ្ញាធរ​ចិន​លៃលក​ហើយ​

​ប្រភព​៖ CCTVNews