Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ម្ចាស់​បទ “Tik Tok” ចាញ់​ក្ដី​ជាមួយ​ម្ចាស់​ផលិតកម្ម​ Dr. Luke តារា​ចម្រៀង​លំដាប់ A Taylor Swift បាន​ចូល​រួម​ជួយ​មិត្ត​រួម​អាជីព​របស់​ខ្លួន តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​ចំនួន ២៥ម៉ឺន​ដុល្លារ។

 

Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

 

អ្នក​នាំ​ពាក្យ​របស់ Taylor បាន​ប្រាប់​សារព័ត៌មាន E!News ថា៖ “ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ Taylor Swift បាន​ឧបត្ថម្ភ​ប្រាក់​ដល់ Kesha ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ផ្សេង​ៗ​របស់​នាង​កំឡុង​ពេល​ដោះ​ស្រាយ​បញ្ហា​នេះ”។

 

ម្ដាយ​របស់ Kesha ក៏​បាន​បញ្ជាក់​ព័ត៌មាន​នេះ​តាម​រយៈ​បណ្ដាញ Twitter ដែរ​ថា៖ “Taylor Swift ទើប​តែ​ឧបត្ថម្ភ​ប្រាក់ ២៥ម៉ឺន​ដុល្លារ​ដល់ Kesha ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​គាំទ្រ​នាង​ក្នុង​ពេល​ដ៏​លំបាក​នេះ។ ពិត​ជា​គួរ​ឲ្យ​កោតសរសើរ!”។

 

ការ​ឧបត្ថម្ភ​នេះ​កើត​មាន ក្រោយ​ពី​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រួម​មាន Kelly Clarkson, Ariana Grande, Lorde បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​ Kesha តាម​រយៈ​បណ្ដាញ​សង្គម។ តារា​ចម្រៀង Lady Gaga ថែម​ទាំង​បាន​សរសើរ​ពី​ភាព​ក្លាហាន​របស់ Kesha ទៀត​ផង ដែល​បាន​បើក​ចំហ​ពី​រឿង​ក្ដី​នេះ​​ជា​សាធារណ។

 

Kesha បាន​ដាក់​ពាក្យ​ប្ដឹង Dr. Luke ដែល​ជា​ផលិតករ​ចម្រៀង​របស់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​ថា​​អ្នក​គ្រប់គ្រង​រូប​នេះ​បាន​បៀតបៀន​ផ្លូវ​ភេទ​​នាង​ ទាំង​តាម​រយៈ​រាងកាយ ​ពាក្យ​សម្ដី និង​អារម្មណ៍ អំឡុង​ពេល​ជាង​មួយ​ទសវត្ស​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា និង​បាន​ស្នើ​សុំ​បញ្ចប់​កុងត្រា។ Dr. Luke បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​បាន​ប្ដឹង​បក តារា​ចម្រៀង​វ័យ ២៨ឆ្នាំនិង​ម្ដាយ​របស់​នាង​វិញ ពី​បទ​គំរាម​កំហែង និង​បំពាន​កិច្ចសន្យា។

 

រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ តុលាការ​​កំពូល​ក្រុង​ញីវយ៉ក បាន​សម្រេច​ថា Kesha មិន​អាច​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម Sony Music ឡើយ ព្រោះ​កុងត្រា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចរចា​ត្រឹម​ត្រូវ និង​ស្រប​ច្បាប់ ៕

 

Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

Kesha ស្រក់​ទឹកភ្នែក​ពេល​ឮការ​សម្រេច​របស់តុលាការ

Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

Dr. Luke

 

ចុចអាន៖រូបភាព​ប្លែក​ៗ និង​​កម្រ​ឃើញ របស់​តារា​ល្បី​ៗ ពី​ក្រោយ​ឆាក Grammy ២០១៦

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖eonline