ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ​កងទ័ព​នៅ​បញ្ជាការដ្ឋាន​រថក្រោះ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​និង​ការហ្វឹកហ្វឺន​របស​កង​ទ័ព​

ភ្នំពេញ:  នៅ​ថ្ងៃទី ២២ ខែកុម្ភៈ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិកា​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បានរួម​ដំណើរ​ជាមួយ លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​គណៈ​តិ​ភូ សួរសុខទុក្ខ​កងទ័ព​នៅ​បញ្ជាការដ្ឋាន​រថក្រោះ​ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​និង​កា​ហ្វឹកហ្វឺន​កងរថក្រោះ​របស​កងទ័ព ដែល​ស្ថិតនៅក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នេះ​គឺជា​ស្មារតី​ការងារ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​និង​កា​ហ្វឹកហ្វឺន​កងរថក្រោះ​របស​កងទ័ព​ដែលជា​គិតគូរ​និង​ការខិតខំ​គ្រប់បែបយ៉ាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើឱ្យ​ជីវភាព​រស់នៅ និង​សមត្ថភាព​របស់​កងទ័ព​មាន​លក្ខណៈ​ល្អប្រសើរ​ជា​លំដាប់​ក្នុងការ​បម្រើ​ជាតិ​។​

​សូមបញ្ជាក់ថា សួរសុខទុក្ខ​កងទ័ព​នៅ​បញ្ជាការដ្ឋាន​រថក្រោះ​នាពេល​នេះ គឺ​ក្នុង​ដំណើរ​វិលត្រឡប់​ពី​ពិធី​ជួប​សំណេះសំណាល ពិនិត្យ​ការថែទាំ​គ្រឿង​សម្ភារៈ​បច្ចេកទេស និង​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម​ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​និង​ការហ្វឹកហ្វឺន​របស់​កង​ទ័ព​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៦៕​