ការប្រលង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​

ការប្រលង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​

ការប្រលង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​

 

 

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​ទី ១៨ ខែកុម្ភ: ឆ្នាំ២០១៦ សិស្សានុសិស្ស​មកពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៃ​កម្រង​ស្រុក​ដូន​កែវ​បានមក​ជួបជុំគ្នា​នៅ​វិទ្យាល័យ​ជាស៊ីម​តាកែវ ​ដើម្បី​ប្រលងប្រជែង​រើស​សិស្ស​ពូកែ​លើ​មុខវិជ្ជា ភាសារ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី៩ និង​ទី១។

 

លោក អ៊ុង សិលា នាយករង​នៃ​វិទ្យាល័យ​ជាស៊ីម និង​ជា​អ្នករៀបចំ​ដំនើរការ​ប្រលង​នេះ​មាន​ប្រសា​ស​ន៏​ថា​ កា​ប្រលង​នេះ​សិស្សានុសិស្ស​សរុប​ទាំងពីរ​ភូមិ​សិក្សា​ចំនួន៩៩នាក់​ក្នុងនោះ មាន​បេក្ខជន៤២ នាក់ និង បក្ខ​នារី ៥៧ នាក់​មកពី​វិទ្យាល័យ​បី​និង អនុវិទ្យាល័យ​ចំនួន​ប្រាំ។ហើយ​ចំនួន​បក្ខជន​ដែល​ត្រូវ​ជ្រើសរើស​យកទៅ​ប្រលង​ថ្នាក់​ខេត្ត គឺ​មន្ទីរអប់រំ​កំនត់​យក​មួយ​មុខវិជ្ជា​ឭ៧នាក់។

 

“ការប្រលង​ស្វែងរក​អ្នកមាន​សម្ថ​ភាព​ពិត​បានធ្វើ​ឡើង​តាម​និតិ​វិធី​មួយ​គឺ​ក្នុង​មួយ​បន្ទប់​ឭ​មានប​ក្ខេ​ជន បេ​ក្ខ​នារី​ភាសារ​ខ្មែរ ៥នាក់ រូបវិទ្យា ៥នាក់ និង​គណិតវិទ្យា៥នាក់​លាយ​គ្នា​ទាំងពីរ​កំរិតសិក្សា​តែម្តង ដូច្នោះ​បក្ខជន​បក្ខ​នារី​មិនអាច​មើល​ឬ​ចម្លង​គ្នា​បានទេ អ្នកចេះ​គឺជា​ប់​ហើយ” លោកនាយក​បានបញ្ជាក់​ដូច្នោះ។

 
ការប្រលង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​

 

 

លោក​ សិលា​ បានបញ្ជាក់​ថា​ សាលា​ចំណុះ កម្រង​ស្រុក​ដូន​កែវ​មាន​វិទ្យាល័យ ជាស៊ីម វិទ្យាល័យ​ហ៊ុនសែន​ឈើទាល និង​វិទ្យាល័យ​ហ៊ុនសែន​បារាយ​រួម​ជាមួយនឹង​អនុវិទ្យាល័យ​ពី​ទៀត​គឺ​អនុវិទ្យាល័យ​តុំ​និង​អនុវិទ្យាល័យ​អង្គ​ប្រិ​យ៏។ ដោយឡែក​វិញ្ញាសារ​វិញ​មាន​ពីរ​ប្រភេទ​គឺ​វិញ្ញាសារ ឯកទេស និង វិញ្ញាសារ វប្ប​ធ​ម៍​ទូទៅ។

 

ការប្រលង​ប្រព្រឹត្តទៅ​អស់​រយ:ពេល១ថ្ងៃ គណ:កម្ម​ការ​កំណែ​និង​បូក​ស្រង់​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ហើយ​លទ្ធផល​បេក្ខជន​ធ្លាក់​ជាប់ និង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៏​ក្រោយ។

 

ពិសិដ្ឋ​សុវណ្ណ​បណ្ឌិត អតីត​បេក្ខជន​សិស្ស​ពូកែ​គណិតវិទ្យា​ប្រចាំខេត្ត​តាកែវ​ថ្នាក់​ទី៩ឆ្នាំ​សិក្សា ២០១២-២០១៣ បានអោយដឹងថា​ ការប្រលង​លើក​នេះ​ប្អូន​សង្ឃឹម​ជាប់​ប្រហែលជា​ត្រឹម៦០ភាគរយ​ប៉ុណ្ណោះ​ព្រោះ​វិញ្ញ​សារ​លំបាក​ច្រើន​បើទោះបីជា​ប្អូន​បាន​រៀន​ត្រៀម​យ៉ាងណាក៏ដោយ។

 
ការប្រលង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​

 

 

ចំណែកឯ រ​ត្ន័ ច​ន្ទ័​សុភ​ក្ត្រ័​ជា​បេក្ខជន​សិស្ស​ពូកែ​គណិតវិទ្យា​ម្នាក់ទៀត​បាន​ប្រាប់ថា ប្អូន​ធ្វើបាន​ប្រហែលជា៨០ភាគរយ តែ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ទេ។

 

ដោយឡែក​កញ្ញា ប៉ោ សុខា ជា​បេ​ក្ខ​នារី​សិស្ស​ពូកែ​ភាសារ​ខ្មែរ​ប្រចាំ​សាលា​ជាស៊ីម​ប្រាប់ថា “នាង​ខ្ញុំ​មានសង្ឃឹម​ច្រើន​ការប្រលង​លើក​នេះ​ព្រោះ​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ធ្វើបាន​ល្អ​មិន​ដូច​កាល​លើក​ទី១ទេ។

 

ក្រោយពី​បានជា​ប់​ជា​សិស្ស​ពូកែ​ប្រចាំ​កម្រង​រួច បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ប្រលង​ថ្នាក់​ខេត្ត​នៅ ថ្ងៃទី២៥ មិនា ឆ្នាំ ២០១៦ ខាងមុខនេះ។

 

អត្ថបទ: ជិន វេន