តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

មនុស្ស​ម្នា​ជា​ច្រើន​បាន​និយាយ​ត​ៗ​គ្នា​ថា​តូប​អាហារ​នៅ​ក្រុង​ព្រះសីហនុ​​មា​ន​តម្លៃ​ថ្លៃ​សម្រាប់​ជួល​ក្នុង​ការ​​ជ្រក​ម្លប់​ ជួប​ជុំ​មិត្តភ័ក្ដិ​ ឬ​ទទួល​អាហារ​ជាដើម​ ជា​ពិសេស​នៅ​ថ្ងៃបុណ្យ​ទាន​ម្តងៗ។​

 
តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

 

 

ម្ចាស់​តូប​ម្នាក់​នៅ​កោះ​ហាវ៉ៃ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ «តាម​ការ​ពិត​ទៅ​តូប​​មិន​គិត​ថ្លៃ​ទាល់​តែ​សោះ​សម្រាប់​អ្នក​ដែល​មក​ទី​នេះ​ដើម្បី​កម្សាន្ត​ដោយ​គ្រាន់​តែ​ទទួល​ទាន​អាហារ ​ឬ​ភេសជ្ជៈ​នៅ​អាហារដ្ឋាន​របស់​យើង​​​។ ប៉ុន្តែ​ទេសចរ​មួយ​ចំនួន​ ពិសេស​ប្រជាជន​ខ្មែរ​ភាគច្រើន​​យក​អាហារ​របស់​ខ្លួន​ពី​ផ្ទះ​ ឬ​ទិញ​នៅ​កន្លែង​ផ្សេង​ដើម្បី​ទទួល​ទាន​នៅ​អាហារដ្ឋាន​​របស់​យើង​ ​ ដូច្នេះ​បាន​ជា​យើង​គិត​ថ្លៃ​តូប។ បើ​យើង​មិន​ជួល​តូប​ទេ​ នោះ​យើង​ម៉េច​នឹង​អាច​រួច​ដើម​ទៅ​បើ​គាត់​មិន​ចំណាយ​លើ​ការ​ហូបចុក​នៅ​កន្លែង​យើង​»​។​​

 

អ្នកស្រី​បាន​បន្ត​ថា​តូប​សម្រាប់​ជួល​​មាន​តម្លៃ​ចាប់​ពី ២ម៉ឺន​រៀល​ទៅ​ ៨ម៉ឺន​រៀល ​ទៅ​តាម​ទំហំ​ទី​តាំង​ដែល​ភ្ញៀវ​ត្រូវ​ការ​សម្រាប់​ការ​ជួបជុំគ្នា​។​

 

លោក​ ពៅ​ រដ្ឋា​ ជា​ភ្ញៀវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ចំនួន​ ១២​នាក់​ មកកាន់​ឆ្នេរ​ហាវ៉ៃ​បាន​មាន​ប្រសាន៍ថា ពួកគាត់​មិន​បាន​បញ្ជា​ហៅ​អាហារ​នៅតូប​អាហារ​ដើម្បី​ទទួលទាន​ទេ​ លោក​បាន​នាំ​យក​ម្ហូប​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​ផ្សារ​មក​​​ ព្រោះ​វា​មាន​តម្លៃ​ថោក​ជា​ង​ហើយ។​ លោក​គ្រាន់​តែ​ជួល​តូប​គេ​សម្រាប់​មនុស្ស ១១នាក់ ​នោះ​ចំណេញ​ជា​ង​ ដោយ​ចំណាយ​១០ដុល្លា​ប៉ុណ្ណោះ​នៅថ្ងៃ​ធម្មតា។​

 
តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

 

កញ្ញា កូវ​ មន្នីរត្ន័ ជា​ភ្ញៀវ​ទេសចរ​នៅ​លើ​ឆ្នេរ​អូរឈើទាល​ បាន​និយាយ​ថា​ «ខ្ញុំ​មិន​ដែល​ចំណាយ​លើ​ការ​ជួល​តូប​អី​នោះ​ទេ ព្រោះ​ថា​ ជា​រឿយៗ​ពេល​ដែល​ខ្ញុំ​​មក​លេង​ឆ្នេរ​ខ្ញុំតែង​តែ​កុម្ម៉ង់​អាហារ​ និង​ភេសជ្ជៈ។ ការ​ដែល​មាន​ទី​នេះ​ ហើយ​កុម្ម៉ង់​ចំណី​អាហារ​ពួក​គាត់​អាច​​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​ជីវភាព គ្រួសារ​របស់​អាជីវករ​បាន​មួយ​កម្រិត​ផងដែរ។ ណា​មួយខ្ញុំគិត​ ការ​ដែល​មក​ដើរ​លេង​នៅ​កន្លែង​បែប​នេះ​ ហើយ​មាន​យក​អាហារ​ពី​ខាង​ក្រៅ​មក​ហូប​ដូច​ជា​មិន​សូវ​សម»៕

 
តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

 

តូប​អាហារ​​​នៅ​ក្រុង​ព្រះសីហនុ មិន​ចាំ​បាច់​ជួល​ទៀត​ទេ

 

 

អត្ថបទ៖ កើត ចន្ទ្រា