កំពុង​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ត្រូ​រថយន្ត​យី​ឌុប​បុក​ពីក្រោយ​ប្រពន្ធ​របួសធ្ងន់​ប្តី​របួសស្រាល​

​ខេត្តមណ្ឌលគិរី​៖ បុរស​ចំណាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ទី​រួម​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​ស្រុក​កោះ​ញែក​ត្រូវ​រថយន្ត​ធុន​ធ្ងន់​បើក​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ និង​ប្តី​របួសស្រាល ម៉ូតូ​ខូច​ខា​យ៉ាងដំណំ ចំណែក​រថយន្ត​បាន​ក្រឡាប់​បះជើង​ទ្រ​មេឃ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ ៧៦២ ស្ថិតនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​។​

​តាម​ការ​អោយដឹងពី​អ្នកឃើញ​ហេតុ​ការ​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ ក្នុងទិសដៅ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ធ្វើដំណើរ​ទៅ​ស្រុក​កោះ​ញែក មកដល់​កន្លែងកើតហេតុ ស្រាយ​តែមាន​រថយន្ត​យី​ឌុប​សន្តោង​រឺ​ម៉ក​មួយគ្រឿង បើក​ពីក្រោយ​ល្បឿន​លឿន​ក្នុងទិសដៅ​ស្របគ្នា​បាន​បុក​ពេញទំហឹង​តែម្តង បណ្ដាល​ឲ្យ​ម៉ូតូ និង​អ្នកជិះ​ខ្ទាត​បោក​មនុស្ស​លើ​ថ្នល់ ស្ត្រី​ម្នាក់​របួស​ក្បាល​យ៉ាងដំណំ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ចំណែក​ប្តី​របួសស្រាល ចំ​ណែ​រថយន្ត​ក្រឡាប់​បះជើង ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​។​

សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ សុខ ជេ​ក ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ប្តី​មាន​ស្រុកកំណើត​នៅ​ភូមិ​ទី​៤ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល នឹង​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​មានឈ្មោះ​ទួត អ៊ា​ប អាយុ​៥៧​ឆ្នាំ បច្ចុប្បន្នកំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ឦសាន២

KA-22-02-2016-11 KA-22-02-2016-13 KA-22-02-2016-14