ថៃ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រមូលផ្តុំ​ព្រះសង្ឃ​នៅ​ថ្ងៃ​មាឃបូជា​

​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) របស់​ថៃ កំពុង​តាមដាន​យកចិត្តទុកដាក់​ចំពោះ​ការប្រមូលផ្តុំ​របស់​ព្រះសង្ឃ​នៅ Sanam Luang និង Phutthamonthon ក្នុង​ខេត្ត Nakhon Pathom ដើម្បី​រៀបចំ​ពិធីបុណ្យ​មាឃបូជា​នៅថ្ងៃនេះ​។​

​យោងតាម​ការផ្សាយ​រប​ស់ Bangkok Post អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ NCPO លោក Winthai Suvaree បាន​និយាយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា ដូចជា​រៀងរាល់ឆ្នាំ​ផងដែរ កងកម្លាំង​រក្សា​សន្តិភាព​ជាតិ នឹង​ស្ថិត​នៅក្បែរ​ព្រះសង្ឃ​ដើម្បី​ឲ្យ​ព្រះសង្ឃ​ទាំងអស់​មានការ​ផ្តោតអារម្មណ៍​ខ្ពស់​ក្នុងការ​ប្រ​ណិ​ប័ត​សាសនា​នៅ​ថ្ងៃ​ដ៏​សំខាន់​នេះ​។​

​តាំងពី​ថ្ងៃ​សុក្រ​មក ព្រះសង្ឃ​ថៃ​មួយក្រុម បាន​ប្រមូល​ផ្តុំគ្នា​នៅ Phutthamonthon Buddhist Park ក្នុង​ខេត្ត Nakkhon Pathom ដើម្បី​បួងសួង​ដល់​ព្រះមហាក្សត្រ ហើយ​ស្របពេល​ជាមួយគ្នា ចលនា​ព្រះសង្ឃ​មួយក្រុម​ទៀត​ដែលមាន​ប្រមាណ​១២០០​អង្គ និង​រួមទាំង​អ្នកគាំទ្រ គ្រោង​ទាមទារ​ទៅ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​តែងតាំង​ព្រះសង្ឃ Somdet Chuang ជា​សម្តេចព្រះសង្ឃរាជ​ថ្មី​។

នៅ​ថ្ងៃនេះ​ផងដែរ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាន​អំពាវ​នាវ​ដល់ពុទ្ធបរិស័ទនាំគ្នា​លះបង់នូវអំពើអាក្រក់ និងធ្វើ​ចិត្តឲ្យ​បរិសុទ្ធ​តាម​ការប្រៀន​ប្រដៅ​របស់ព្រះពុទ្ធ។ នេះបើតាម​ការផ្សាយរបស់ Thai Visa News។

សម្រាប់ពិធីបុណ្យមាឃបូជានេះ អាជ្ញាធរ​ថៃ បាន​នោះឡើយ ហើយ​ប្រសិន​បើមាន​ករណីល្មើស អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ទោស​៕