ពលរដ្ឋ​៤ភូមិ​នៅ​ស្រុក​មុខ​កំពូល​នាំ​គ្នា​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​បន្ទាប់​ពី​ផ្ទុះ​ការ​សង្ស័យ

ពលរដ្ឋ​រាប់​រយ​នាក់​នៃ​ភូមិ​ចំនួន​៤ គឺ​ភូមិ​ពាម ភូមិ​ព្រែកឬស ភូមិ​ក្រោលគោ និង​ភូមិ​តារ័ត្ន នៃ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នាំ​គ្នា​​ទៅ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ បន្ទាប់​ពី​លទ្ធផល​បង្ហាញ​ថា ពលរដ្ឋ​១៤​នាក់ ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​ពាម។

ការ​ចុះ​ទៅ​ពិនិត្យ​ឈាម​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ដោយ​មន្ត្រី​ក្រសួង​សុខាភិបាល​នេះ ដោយសារ​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ គ្រួសារ​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍ ស្នើ​រដ្ឋាភិបាល​ចុះ​ស៊ើបអង្កេត ការ​ពិត​នៃ​ការ​ចម្លង​មេរោគ​នេះ​ដល់​ពួកគេ។ ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ខ្លួន​មិន​ដែល​ប៉ះពាល់​ឈាម​អ្នក​ដទៃ ហើយ​ក៏​មិន​បាន​រួមភេទ​នឹង​បុគ្គល​ណាមួយ​ដែរ។

យ៉ាងណាក៏​ដោយ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ លទ្ធផល​នៃ​ការ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ លើ​ពលរដ្ឋ​ចំនួន​៤​ភូមិ​នេះ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។