ក្រុមយុវជនម៉ូតូធំ M SPORT FAMILY សហការជាមួយ ក្រុមហ៊ុនប្រេងរំអិល TOP 1 កម្ពុជា បន្តបេសកកម្មដំណើរ កំសាន្តមនុស្សធម៌ឆ្ពោះ ទៅកាន់ទឹកដីខេត្តកំពត

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមយុវជនម៉ូតូធំ M SPORT FAMILY រួមនឹងសប្បុរសជនជាច្រើន បាននាំយកអំណោយ ជាសម្ភារៈសិក្សា សម្ភារៈកីឡា និងថវិកាមួយចំនួនយក ទៅចែកជូនប្អូនៗសិស្សានុ សិស្សប្រមាណជាង ៤០០នាក់ ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សា ស្រែព្រីង ស្ថិតនៅក្នុងភូមិត្រពាំងស្តាំ ឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត។

នៅក្នុងឱកាសដ៏សែន រីករាយនិងអ៊ូអរ លោកគ្រូនាយកសាលា បឋមសិក្សាស្រែព្រីង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមយុវជនម៉ូតូធំ M SPORT FAMILY និងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត នាំយកនូវអំណោយជាច្រើន រួមនិងថវិកាមកចែកជូនដល់ប្អូនៗសិស្សានុសិស្ស រួមនិងលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅក្នុងសាលា ដ៏ដាច់ស្រយាលមួយនេះ។

ឆ្លៀតក្នុងឱកាសនោះ ផងដែរលោក ខៀវ បញ្ញារិទ្ធ ប្រធានមូលនិធិម៉ូតូធំ M SPORT FAMILY និងជាតំណាងរបស់ សប្បុរសជនទាំងអស់ បានធ្វើការសំណេះសំណាល សួរសុខទុក្ខដល់ប្អូនៗ និងបានផ្តាំផ្ញើឲ្យប្អូនៗ ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ព្រោះការសិក្សាពិត ជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បី ជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ។ លោកបានបញ្ជាក់ទៀតថា រាល់អំណោយទាំងអស់នេះ គឺជាការរួមចំណែក របស់បណ្តាម្ចាស់ក្រុមហ៊ុន និងសប្បុរសជនជាច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែក កាត់បន្ថយភាពក្រីក្រ ក៏ដូចជាចង់បង្ហាញ ពីវប្បធម៌ចែករំលែក ក្នុងសង្គមខ្មែរ ពិសេសដើម្បីជំរុញឲ្យប្រជាពលរដ្ឋ និងក្រុមយុវជនទាំងអស់ រួមគ្នាកសាងអំពើល្អ ដើម្បីឲ្យប្រទេសជាតិ និងសង្គមទាំងមូលមាន ការរីកចម្រើន។

គួរបញ្ជាក់ផងដែរ អំណោយសម្រាប់ចែកជូន សិស្សានុសិស្សជាង ៤០០នាក់ ក្នុងម្នាក់ៗទទួល បានកាបូបស្ពាយ១ ប៊ិច សៀវភៅ ខ្មៅដៃ និងថវិកាចំនួន ២០០០រៀល និងលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានអាវយឺត១ ខ្សែក្រវ៉ាត់១ ប្រេងម៉ាស៊ីន Top 1 មួយកំប៉ុង និងថវិកាចំនួន ២០០០០រៀល។ លើសពីនេះទៅទៀត ក្រុមមូលនិធិ M SPORT FAMILY ក៏បាននាំយកសម្ភារៈ ការិយាល័យសិក្សាសម្រាប់ ជូនដល់លោកនាយក រួមនិងថវិកាមួយចំនួន ដើម្បីកសាងបង្គន់អនាម័យ និងទីធ្លាកីឡា ផងដែរ៕