លោក ហោ ណាំហុង បង្ហាញពីភាពទុច្ចរិត របស់ ឯកឧត្តម សម រង្ស៊ី

ភ្នំពេញ៖ លោក ហោ ណាំហុង រដ្ឋមន្ត្រីកាបរទេសកម្ពុជា នៅប៉ុន្មានម៉ោងមុននេះ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បានសរសេរនៅលើ ហ្វេសប៊ុក រំឭកអំឡុងពេល ដែលជួបជាមួយ ឯកឧត្តម សម រង្ស៊ី  កាលពីឆ្នាំ២០១៥ និង បង្ហាញពីភាពទុច្ចរិតរបស់ ឯកឧត្តម សម រង្ស៊ី។

រដ្ឋមន្ត្រីកាបរទេសកម្ពុជា បានសរសេរនៅលើ ហ្វេសប៊ុក ថា «នៅថ្ងៃទី២៤ កុម្ភៈ ២០១៥ លោក សម រង្ស៊ី បានមកជួបខ្ញុំ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយបានលើកឡើងអំពីវប្បធម៍សន្ទនា» ។

លោក ហោ ណាំហុង បានបន្តសរសេរថា« ខ្ញុំបានប្រាប់លោក សម រង្ស៊ី ថា ខ្មែរយើងឈ្លោះគ្នា ជាច្រើឆ្នាំមកហើយ ហើយក៏មានការបាត់បង់ជីវិត អស់ជាច្រើនដែរ ដូចនេះពេលនេះគួរតែ ខ្មែររួបរួមគ្នាហើយ »។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «បន្ទាប់ពីនេះ លោក សម រង្ស៊ី បានដាក់ក្នុងទំព័រ Facebook របស់គាត់ពីប្រទេសបារាំង នូវរូបភាពដែលបង្ហាញ ឲ្យឃើញថា ខ្ញុំជាមេគុកទួលស្លែងជំនួសឌុច ដែលត្រូវបានតុលាការខ្មែរក្រហម កាត់ទោសរួចហើយ ។ សូមបងប្អូនជួយពិចារណាពី ទុច្ចរិតភាព របស់លោក សម រង្ស៊ី »៕

លោក ហោ ណាំហុង បង្ហាញពីភាពទុច្ចរិត របស់ ឯកឧត្តម សម រង្ស៊ី