សាលាបឋមសិក្សា ៤ខ្នង នៅអារ៉ែង និងសម្ពោធជាផ្លូវការ នៅថ្ងៃ២៩ កុម្ភៈ ក្រោមអធិបតី លោកបណ្ឌិត ហ៊ុន ម៉ាណែត

កោះកុង៖ ក្រោយការខិតខំ ពុពារលើដងផ្លូវ ដ៏លំបាកកាត់អូរ កាត់ភុក ជាប់ផុងផ្លូវ ក្នុងរយៈ៩ខែ របស់ចលនាយុវជនកម្ពុជា ក្រុម១៥៧ ទីបំផុតសាលាបឋមសិក្សា ៤ខ្នង នៅតំបន់អារ៉ែង ដែលធ្វើអំពីថ្ម បានបញ្ចប់ការ សាងសង់ជាស្ថាពរ ហើយនៅថ្ងៃទី២៩ ខែកុម្ភៈ ខាងមុខនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយ ប្រើប្រាស់ជាផ្លូវការ។

សាលាបឋមសិក្សាទាំង ៤ខ្នង ដែលបងប្អូនសមាជិក ចលនាយុវជនកម្ពុជា ក្រម១៥៧ សាងសង់ជូនក្មេងៗ កូនអ្នកភូមិនៅក្នុង តំបន់អារ៉ែងនោះ ទី១.សាលាបឋមសិក្សាជំនាប់ ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ទី២.សាលាបឋមសិក្សាប្រឡាយ ក្នុងភូមិប្រឡាយ ទី៣.សាលាបឋមសិក្សាសំរោង ក្នុងភូមិសំរោង និងទី៤.សលាបឋមសិក្សាចំណារ ក្នុងភូមិចំណារ សាលាទាំងបីខ្នងនេះស្ថិត នៅក្នងឃុំប្រឡាយ។

បើតាមលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានចុះទៅពិនិត្យមើល សាលារៀនទាំង ៤ខ្នង នៅក្នុងតំបន់អារ៉ែង នៅថ្ងៃទី២១ ខែកុម្ភៈ ក្រោយបញ្ចប់ការ សាងសង់នេះ បានថ្លែងថា ក្តីសង្ឃឹមនៃសុបិន្តរបស់ក្មួយៗ សិស្សថ្នាក់បឋមសិក្សាចំនួន ២៤៣នាក់ និងប្រជាពលរដ្ឋ រួមទាំងអជ្ញាធរ ដែនដីនៅទីនោះ បានក្លាយជាការពិត ស្ថិតនៅក្នុងតំបន់អារ៉ែង ក្នុងឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

លោក ម៉ឹង ពន្លក បានបញ្ជាក់បន្ថែមថា អំណោយសាលាបឋម សិក្សាចំនួន៤ខ្នង ក្នុងតំបន់អារ៉ែងនេះ ៣ខ្នងគឺជាអំណោយ មនុស្សធម៌ របស់សមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) ឯ១ខ្នងទៀត ជាអំណោយមនុស្សធម៌ របស់បងប្អូនប្រជាពលរដ្ឋ ខ្មែររស់នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក។

ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ បានបញ្ជាក់បន្ថែមថា សាលាបឋមសិក្សាទាំង ៤ខ្នងនេះ និងដាក់សម្ពោធអោយ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត៕