Copa America ២០១៦៖ ឈី​លី ជួប​គូរ​សត្រូវចាស់​វគ្គ​ផ្តាច់ព្រ័ត្រ អា​ហ្ស​ង់​ទីន ក្នុង​ពូ​ល

ម្ចាស់​ជើងឯក​ចាស់ ឈី​លី ត្រូវបាន​ចាប់ឆ្នោត ប៉ះ​ក្នុង​ពូ​ល​ដូចគ្នា​ជាមួយ អា​ហ្ស​ង់​ទីន ប៊ូ​លី​វី និង ប៉ា​ណា​ម៉ា ក្នុងការ​ប្រកួត​ពាន Copa America សម្រាប់​ឆ្នាំ ២០១៦ នេះ។

copa-del-raeកាលពី​ឆ្នាំមុន ឈី​លី បាន​ផ្តួល​គូរ​សត្រូវ អា​ហ្ស​ង់​ទីន ដោយ​បាល់​ពេ​ណា​ល់​ទី ដើម្បី​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអាមេរិក​នេះ​ជា​លើកដំបូង។ ពានរង្វាន់​អន្តរជាតិ​ចំណាស់​ជាងគេ​នៃ​ប្រវត្តិ​បាល់ទាត់ និង​ជា​ខួប​លើក​ទី ១០០ នេះ អាមេរិក​ជា​ម្ចាស់ផ្ទះ ដែល​ត្រូវ​ប៉ះ​ជាមួយ កូ​ឡុំ​ប៊ី កូ​ស្តា​រី​កា និង​ប៉ា​រ៉ា​ហ្គា​យ ខណៈ ជើង​ខ្លាំង​ដែល​ទទួលបាន​ជោគជ័យ​ច្រើន គឺ​ប្រទេស អ៊ុយ​រ៉ា​ហ្គា​យ ត្រូវ​ជួប Jamaica ម៉ិចស៊ីកូ និង​វេ​ណា​ហ្សា​អេ​ឡា រីឯ ជើង​ខ្លាំង​សម្បារ ប្រេ​ស៊ី​ល ត្រូវ​លេង​ជាមួយ អេ​ក្វា​ឌ័​រ ហាយ​ទី និង ពេ​រូ។ ការប្រកួត​នឹង​ចាប់ផ្តើម​ប្រកួត​បើកឆាក​ដំបូង ថ្ងៃទី ៣ ខែមិថុនា ដែល អាមេរិក នឹងត្រូវ​លេង​ជាមួយ កូ​ឡុំ​ប៊ី នៅ Santa Clara រដ្ឋ​កាលីហ្វ័រ​ញ៉ា៕